ខ្សែការពារអន្តរជាតិស៊ីលី Gonzalo Jara ត្រូវបានលុបឈ្មោះចេញពីព្រឹត្តិការណ៍ Copa America កាលពីថ្ងៃអាទិត្យ ជុំវិញការព្យាយាមរបស់គេក្នុងការយកម្រាមដៃរុកគូទរបស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ Edinson Cavani។ នេះបើយោងទៅតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ស៊ីលី។
សេចក្តីប្រកាសមួយបានឲ្យដឹងថា Jara បានរងពិន័យព្យួរចំនួន៣ប្រកួត ក្រោយពីការបើកសវនាការវិន័យមួយដោយអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បូង CONMEBOL ទៅលើឧប្បត្តិហេតុដ៏មិននឹកស្មានដល់មួយនេះ អំឡុងការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «សហព័ន្ធកីឡាបាល់ទាត់ស៊ីលី ត្រូវបានបញ្ជាក់ប្រាប់ពីការដាក់ពិន័យព្យួរចំនួន៣ប្រកួតទៅលើ Gonzalo Jara ដោយគណៈកម្មាធិការវិន័យរបស់ CONMEBOL»។ សហព័ន្ធមួយនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍នោះនៅលើគេហទំព័ររបស់ខ្លួនថា៖ «យើងពិតជាសោកស្តាយណាស់ទៅលើការដាក់ទណ្ឌកម្មនេះ ប៉ុន្តែ យើងនងទទួលយក»។
ការដាក់ពិន័យព្យួរនេះ នឹងធ្វើឲ្យ Jara ត្រូវអវត្តមានក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិប៉េរូ នៅថ្ងៃចន្ទនេះ (ត្រូវនឹងព្រឹកថ្ងៃអង្គារនៅកម្ពុជា) ដ៏ដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ប្រសិនបើក្រុមម្ចាស់ផ្ទះឈានទៅវគ្គនោះ។
Jara បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង និងនាំឲ្យមានការប្រកាសថ្កោលទោសទៅលើទង្វើដ៏ចម្លែករបស់ពួកគេលើ Cavani ដែលត្រូវបានបណ្តេញចេញសម្រាប់ការប្រើសកម្មភាពតបតវិញ។ រូបភាពវីដេអូ និងរូបថតផ្សេងៗបានបង្ហាញថា Jara ហាក់ដូចជាបានយកម្រាមដៃរុកចូលក្នុងរន្ធគូទរបស់ Cavani៕

Post a Comment