ក្រុមបាល់ទាត់ Christinair Tour បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់កម្រិតមហាជន Khmer Real Estate Cup 2015 ក្រោយយកឈ្នះក្រុម HPL នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ២ ទល់ ១ លើទីលាន My Team (ម្ដុំពោធិចិនតុង) នារសៀលថ្ងៃអាទិត្យទី ២៨ ខែ មិថុនា ម្សិលមិញ។
ពានរង្វាន់នេះចាប់ផ្ដើមតាំងពីខែ មីនា មកម៉្លេះដោយ ក្រុមទាំង ២០ ចូលរួមហើយចែកជា ២ ពូល ក្នុងនោះពូល A មាន ១០ ក្រុមត្រូវប្រកួតនៅទីលាន My Team និង ពូល B មាន ១០ ក្រុមដូចគ្នា ប្រកួតនៅទីលានដំរីស (ម្ដុំសាកលវិទ្យាល័យមេគង្គកម្ពុជា)។ ក្រុមដែលមានពិន្ទុល្អជាងគេមានឈ្មោះឡើងទៅលេងវគ្គ Play Off រហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដង។
ជាលទ្ធផលសរុបប្រចាំពានរង្វាន់មាន៖
ជើងឯក៖ ក្រុម Christinair Tour ទទួលបានពានរង្វាន់១ មេដាយមាសម្នាក់១ ឯកសណ្ឋានម្នាក់១ ឈុត បាល់ ២ និង ទឹកប្រាក់ ២ លានរៀល។
ជើងឯករង៖ ក្រុម HPL ទទួលបានពានរង្វាន់ ១ ឯកសណ្ឋានម្នាក់១ឈុត បាល់២ និងទឹកប្រាក់ ១ លាន ៥ សែនរៀល។
លេខ ៣៖ ក្រុម Y FC ទទួលបានពានរង្វាន់ ១ ឯកសណ្ឋានម្នាក់១ឈុត បាល់ ២ និងទឹកប្រាក់ ៨០ ម៉ឺនរៀល។
លេខ ៤៖ RFL ទទួលបានអាវម្នាក់ ១ ឈុត និងបាល់ ២។
ក្រុម Fair Play៖ ក្រុម Multimedia ទទួលបានឯកសណ្ឋានម្នាក់១ឈុត និងបាល់២។
លោក គឹម ហៀង អគ្គនាយកក្រុមហ៊ុន Khmer Real Estate ដែលជាអ្នកផ្ដួចផ្ដើមបង្កើតពានរង្វាន់នេះ បានលើកឡើងថា នៅឆ្នាំនេះប្លែកជា ៣ លើកមុន ដោយសារក្រុម Christinair Tour ទើបឈ្នះជើងឯកនេះនឹងមានឱកាសទៅប្រកួតជាមួយក្រុមខ្លាំងតំណាងឱ្យក្រុងបាវិត នៅក្នុងពេលខាងមុខផងដែរ។ លោកថានឹងបង្កើតពានរង្វាន់នេះទៀតនៅឆ្នាំក្រោយ ដោយសិក្សាពីកំហុសផ្សេងៗ ៤ លើកកន្លងទៅដើម្បីឱ្យមានដំណើរកាន់តែប្រសើរ។

Post a Comment