វិញ្ញាសាផ្នែកបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅសិង្ហបុរីនៅថ្ងៃនេះ បានចេញលទ្ធផលហើយ ដោយក្រុមU23ជម្រើសជាតិសិង្ហបុរី(ម្ចាស់ផ្ទះ) បានប្រកួតចាញ់U23 មីយ៉ាន់ម៉ា១ទល់២ក្នុងពូលA ខណៈU23វៀតណាមនៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះ U23 ឡាវប្រផុតប្រផើយ១-០នៅមុននេះបន្តិច។
ក្នុងពូលA: ពីរគ្រាប់របស់ U23 មីយ៉ាន់ម៉ារកបានដោយកីឡាករ TUN NAY LIN នៅនាទី២៤ក្នុងតង់ទីមួយ និង YE KE OO នៅនាទី៦០ នៃតង់ទីពីរ រីឯមួយគ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយកីឡាករ FARIS RAMLI នៅនាទី ៣៤ក្នុងតង់ទីមួយ។ ចំណែក ក្នុងពូល B វិញU 23 វៀតណាមយកឈ្នះ U23 ឡាវបានតែមួយគ្រាប់ដោយកីឡាករ Nguyen Thanh Hien នៅនាទី២២ ហើយលទ្ធផលបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង៩០នាទីតែម្ដង។
ក្នុងពូលA មីយ៉ាន់ម៉ាកំពុងតែឈរកំពូលតារាងដោយមាន៦ពិន្ទុបន្ទាប់ពីប្រកួតបានពីរដងឈ្នះទាំងពីរនៅលើU23កម្ពុជាដែលមាន៣ពិន្ទុដោយទើបតែបានមួយប្រកួតប៉ុណ្ណោះ។ ចំណែកពូលBវិញU23វៀតណាមកំពុងឈរកំពូលតារាងមាន៩ពិន្ទុស្មើU23ថៃតែលើសគ្រាប់បាល់ចំណេញ។

Post a Comment