ភ្នាក់ងាររបស់ Neymar លោក Wagner Ribeiro ជឿថាតារាឆ្នើមប្រេស៊ីល នឹងឈ្នះពានរង្វាន់ Ballon d’Or ដូច Lionel Messi និង Cristiano Ronaldo បាននៅឆ្នាំ២០១៦។
Neymar លេងនៅទឹកដី Camp Nou រដូវកាលទី២ហើយ និងជាតួអង្គដ៏សំខាន់មួយ ដែលជួយឲ្យក្រុម Barcelona កំពុងតែឈានទៅរកលើកពាន៣ ក្នុងមួយរដូវកាល ដោយរដូវកាលនេះ ខ្សែប្រយុទ្ធរូបនេះ ស៊ុតបាន ៣៨គ្រាប់ ក្នុងការបង្ហាញខ្លួន៥០ប្រកួត។
តាំងពី Kaka ឈ្នះពាន Ballon d’Or ឆ្នាំ២០០៧មក Messi និង Ronaldo បានឈ្នះរហូតរៀងរាល់ឆ្នាំ ប៉ុន្តែលោក Ribeiro ជឿថា Neymar នឹងអាចឈ្នះពានកីឡាករកំពូលពិភពលោកនេះម្ដង នៅឆ្នាំនេះ ឬនៅឆ្នាំក្រោយ។
ភ្នាក់ងារកីឡាករសញ្ជាតិប្រេស៊ីល បានប្រាប់ដល់ Goal ថា៖ “Neymar បានពេញវ័យ និងរីកចម្រើនខ្លាំង តាំងពីផ្ទេរមកកាន់អឺរ៉ុប។ ឆ្នាំនេះ Neymar នឹងជាប់ឈ្មោះ ក្នុងចំណោមកីឡាករ៣នាក់ ល្អបំផុតរបស់ពិភពលោក ហើយគាត់នឹងឈ្នះពានរង្វាន់នេះ (Ballon d’Or) ប្រហែលក្នុងឆ្នាំនេះតែម្ដង ឬនៅឆ្នាំ២០១៦”។
អតីតខ្សែប្រយុទ្ធក្រុម Santos វ័យ២៣ឆ្នាំ លេងចាប់ដៃគូគ្នាជាមួយ Messi និង Luis Suarez បានល្អមែនទែន ដោយនៅរដូវកាលនេះ អ្នកទាំង៣ស៊ុតបំបែកកំណត់ត្រារហូតដល់ ១២០គ្រាប់ និងអាចលើសពីនេះទៀត ខណៈដែល Barca នឹងត្រូវប៉ះ Juventus វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នាយប់ថ្ងៃសៅរ៍ស្អែកនេះ៕

Post a Comment