GuidePedia

0
លោក Carlo Ancelotti ​អ្នក​ចាត់​ការ​ក្រុម Real Madrid ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ Javier Hernandez ​មាន​ទម្រង់​លេង​ល្អ​ណាស់​នា​ពេល​នេះ ​មិន​អាច​ទម្លាក់​មក​នៅ​បម្រុង​បាន​ទេ។


លោក Ancelotti ​បាន​និយាយ​ពី Chicharito ​ក្រោយ​ពី​ក្រុម Real ​យក​ឈ្នះ Celta Vigo ​៤-២ ​កាល​ពី​យប់​មិញ​នេះ​ថា៖ “គាត់​ពិត​​ជា​សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​គាត់​មាន​ខ្លាំង​ណាស់​ នា​ពេល​នេះ។ ក្រុម​យើង​ទាំង​មូល​កំពុង​លេង​ល្អ។ ប្រសិន​បើ Chicharito ​នៅ​តែ​រក្សា​ទម្រង់​លេង​ល្អ​នេះ​បន្ត​ទៀត នោះ​ក្រុម​យើង​ទាំង​មូល​គឺ​ពោរពេញ​ដោយ​កីឡាករ​ល្អ​ហើយ ដូចជា Ronaldo , Benzema , Bale , James, Ramos , Isco , Varane , Pepe.. ”។

ងាក​មក​ខាង​សាមី​ខ្លួន Javier Hernandez ​វិញ​បាន​និយាយ​ដែរ​ថា​​ខ្លួន​ពិត​ជា​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​ចូល​លេង​ និង​ពាក់​អាវ​របស់ Real Madrid ​ដែល​ជា​ក្លិប​ខ្លាំង​ជាង​គេ​លើ​លោក។ ទោះ​ជា​មិន​ទាន់​ប្រាកដ​ថា​ នឹង​អាច​នៅ​ទី​នេះ​រហូត​ឬ​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ​ក្ដី ប៉ុន្តែ​រូប​លោក​ក៏​សប្បាយ​ចិត្ត​នូវ​អ្វី​ដែល​កំពុង​មាន​នា​ពេល​នេះ​ដែរ ។


ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ខាង​លើ​នេះ តាំង​ពី​ក្រុម Real Madrid ​ខ្ចី​ជើង​ពី Man Utd ​មក ទើប​តែ​បាន​ចូល​លេង​៨​ប្រកួត​នោះ​ទេ ប៉ុន្តែ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៦​គ្រាប់​ហើយ។ ខណៈ​គ្រាប់​បាល់​សំខាន់​ជាង​គេ​នោះ គឺ​១​គ្រាប់​ដែល​ជួយ Real ​យក​ឈ្នះ Atletico Madrid ​ដើម្បី​ឡើង​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ UEFA Champions League ៕

Post a Comment

 
Top