អ្នកប្រដាល់៤រូប នឹងឡើងប្រកួតដណ្ដើមពានអនុស្សាវរីយ៍បាយ័ន(ប្រាក់លាន) លើកទី៤ សម្រាប់ប្រភេទទម្ងន់៥៧គីឡូក្រាម ឆ្នាំ២០១៥នេះ។
អ្នកប្រដាល់ទាំង៤រូបនោះ រួមមាន ម៉ន ព្រំម៉ាញ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោក ឈាន ឡុង ក្លិបអេភូថងកីឡា , ស្រិល ទ្រី ក្លិបគុជសាកីឡា និង ឯម សារ៉ាក់ មកពីក្លិបឫទ្ធីពោធិសែនជ័យ។
ពួកគេទាំង៤នាក់នេះ នឹងជួបប្រកួតគ្នានៅល្ងាចថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៥នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។ ការប្រកួតប្រព្រឹត្តិទៅតាមរូបមន្តជាMarathon គឺចាញ់ ខ្ទាតចេញពីការប្រកួត ឈ្នះនៅបន្តការប្រកួតទៀត ទាល់តែរកឃើញជើងឯកម្ចាស់ពានតែម្តង។
ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១ប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ដែលជាការប្រកួតផ្តាច់ព្រ័ត្រដណ្ដើមពានអនុស្សាវរីយ៍របស់ស្ថានីយទូរទស្សន៍បាយ័ន។
គួរបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រ គឺវាយ៥ទឹក តែមួយទឹកវាយតែ២នាទីទេ។
អ្នកប្រដាល់ទាំង៤រូបនេះ នឹងត្រូវចាប់ឆ្នោតមុនការប្រកួត ដែលមិនដឹងថានរណាត្រូវជួបជាមួយនរណាទេ គឺទាល់តែដល់ថ្ងៃប្រកួត និងក្រោយពីចាប់ឆ្នោតហើយ ទើបដឹងថាអ្នកណាជួបអ្នកណា។
ទោះជាយ៉ាងណា ក្នុងចំណោមអ្នកប្រដាល់ទាំង៤នាក់នេះ ឈាន ឡុង គេរាងខ្ចីជាងគេទាំងអស់ ព្រោះគេជាអ្នកប្រដាល់ថ្មីស្រករក្រោយ ប៉ុន្តែគេក៏មានប្រវត្តិប្រកួតល្អដែរ ក្នុងការប្រកួតប្រមាណជិតដប់ប្រកួតកន្លងមកនេះ ហើយដែលការប្រកួតលើកចុងក្រោយនេះ ឈាន ឡុង បានផ្ដួល ខន សុខុន ក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគិរី អោយចុះចាញ់ក្នុងទឹកទី២។
ឯ អ្នកដែលមានប្រៀបជាងគេ គឺ ម៉ន ព្រំម៉ាញ។ ព្រំម៉ាញនេះ ធ្លាប់វាយឈ្នះអ្នកប្រដាល់ស្រករមុនៗច្រើននាក់មកហើយ។ ការប្រកួតចុងក្រោយរបស់ ព្រំម៉ាញ គឺវាយឈ្នះគុន សំណង អ្នកប្រដាល់ក្លិបគីសែមានរិទ្ធក្នុងទឹកទី៤។
ចំណែក ឯម សារ៉ាក់ និង ស្រិល ទ្រី ដែលជាអ្នកប្រដាល់ជើងចាស់នោះ ក៏គួរសមដែរ ប៉ុន្តែពួកគេទាំងពីរ ក៏មិនប្រាកដថាឈ្នះ ម៉ន ព្រំម៉ាញនោះទេ។ ពីរនាក់នេះធ្លាប់ចូលរួមប្រកួតដណ្ដើមពាន និងខ្សែក្រវាត់ប៉ុន្មានដងហើយ ប៉ុន្តែមិនដែលបានឈ្នះទេ។
ទោះជាយ៉ាងណា សម្រាប់ការប្រកួតដណ្ដើមពានបាយ័នលើកទី៤ ទម្ងន់៥៧គីឡូក្រាមលើកនេះ មិនដឹងថាធ្លាក់ទៅលើនរណានោះទេ ក្នុងចំណោម ម៉ន ព្រំម៉ាញ ឈាន ឡុង ឯម សារ៉ាក់ និង ស្រិល ទ្រី នោះ។
គួរបញ្ជាក់ថា កាលពីប្រកួតដណ្ដើមពានបាយ័នទម្ងន់៥៧គ.ក្រ លើកទី៣កន្លងមកនេះ គឺបានទៅលើអ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយគេបានវាយឈ្នះ ស៊ឹម ប៊ុនឆៃ ក្លិបព្រៃទទឹងខេត្តបាត់ដំបង។ ចំពោះម្ចាស់ពានលើកទី២ គឺម៉ន ភីរម្យ ក្លិបការិយាល័យទី៥ កងទ័ពជើងគោក និងពានលើកទី១ឆ្នាំ២០១៥នេះដែរ គឺបានទៅលើអ្នកប្រដាល់ ជុន សាវុធ ក្លិបពោធិជ័យកីឡា៕

Post a Comment