ឡុង សុភី មានការព្រួយបារម្ភពេលជួប កែវ រំចង់ នៅបាយ័នជាងជួបនៅសង្វៀនផ្សេង ៗ ហើយបានពោលថា « ប៉ុស្ដិ៍បាយ័នជាទឹកដីរបស់កែវ រំចង់ » សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ នៅថ្ងៃអាទិត្យទី ២១ ខែមិថុនា ឆ្នាំ ២០១៥ ខាងមុខនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យនាម៉ោង ៦:០០ នាទីល្ងាច។
វគ្គផ្ដាច់ព្រ័ត្រសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវបានឈានមកដល់ហើយ នាថ្ងៃអាទិត្យនេះ បន្ទាប់ពីមានការរង់ចាំរបស់អ្នកស្នេហា៍វិស័យកីឡាប្រដាល់អស់ជាច្រើនខែ។ ការប្រកួតនេះ ឡុង សុភី បានឲ្យដឹងថា ចំពោះបញ្ហាសុខភាពឬកម្លាំងគេមិនបារម្ភឡើយ បន្ទាប់ពីគេបានហ្វឹកហាត់ពីរបៀបការពារនៃការវាយសម្រុករបស់ កែវ រំចង់ បានយ៉ាងល្អ ប៉ុន្តែចំណុចដែលធ្វើឲ្យគេត្រូវតែគិត និងបារម្ភនោះគឺ សង្វៀនបាយ័នជាទឹកដីរបស់ កែវ រំចង់។
អ្នកប្រដាល់ជំនាញជង្គង់រូបនេះបានបន្តថា ការព្រួយបារម្ភនេះមិនមែនរូបគេខ្លាច រំចង់ នៅប៉ុស្តិ៍បាយ័នទេ ប៉ុន្តែគេព្រួយថា ជួប កែវ រំចង់ ៣ ប្រកួតចុងក្រោយនៅសង្វៀនរបស់ទូរទស្សន៍បាយ័នគេមិនដែលឈ្នះ រំចង់ ឡើយពោលគឺស្មើ ២ និងចាញ់ ១ ប្រកួត។ ប៉ុន្តែស្មើ ២ ប្រកួតនៅសង្វៀនបាយ័នកាលជំនួបចុងក្រោយនោះ សុភី បញ្ជាក់ថាគឺជាការប្រកួតមិនគួរឲ្យជឿបំផុត ព្រោះពេលនោះអ្នកទស្សនាការប្រកួតរបស់អ្នកទាំងពីរ និងរូបគេផ្ទាល់សុទ្ធតែរំពឹងថា ឡុង សុភី ជាអ្នកឈ្នះ ប៉ុន្តែបែរជាបានត្រឹមស្មើទៅវិញ។
ទោះជាយ៉ាងនេះក្ដីជំនួបរបស់អ្នកទាំងពីរលើកនេះ ឡុង សុភី បានលើកឡើងថា ស្នើសុំឲ្យមានការកាត់សេចក្ដី និងឲ្យពិន្ទុឲ្យបានសុក្រឹត និងយុត្តិធម៌សម្រាប់រូបគេផង។ ឡុង សុភី និង កែវ រំចង់ ធ្លាប់ជួបគ្នា១០ដងក្នុងនោះ សុភី ឈ្នះ ៤ រំចង់ឈ្នះ ៤ និងស្មើគ្នា២។
ជាមួយគ្នានេះមួយគូទៀតជា ការប្រកួតដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ ៣ រវាងកីឡាករថៃ Rareung Luk Champachai និងកីឡាករថៃដូចគ្នា Tilek Pithak ៕

Post a Comment