GuidePedia

0
កីឡាករ​សញ្ជាតិ​បារាំង​ Samir Nasri បាន​កំណត់​គោល​បំណង​របស់​ខ្លួន​ក៏​ដូច​ជា​ក្លឹប​Man City ទាំង​មូល​ថា​ Man City នឹង​ឈ្នះ​ពាន​ទាំង​អស់​នៅ​អង់គ្លេស​។ ការ​និយាយ​បែប​នេះ​ វា​ហាក់​ដូច​ជា​ការ​ព្រមាន​ ដល់​ក្លឹប​ខ្លាំង​ដទៃ​ទៀត​ដូច​ជា​​Chelsea, Arsenal, និង Man Utd ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន។


ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​របស់​ក្លឹប​ នៅ​មុន​រដូវ​កាល​នេះ​យ៉ាង​ម៉ត់ចត់​ រូប​គេ​ជឿ​ថា​ Man City​ អាច​ប្រជែង​យក​ពាន​ទាំង​តូច​ទាំង​ធំ​នៅ​អង់គ្លេស​រួម​ទាំង​ពាន​ Champions League ផង​ដែរ។ រូប​គេ​បាន​និយាយ​ទៅ​កាន់​ Sky Sports ថា​៖" ខ្ញុំ​នៅ​ជាប់​កុង​ត្រា​៤​ឆ្នាំ​ទៀត ​​ជា​មួយ​ក្លឹប​ហើយ​ឥឡូវ​ ខ្ញុំ​កំពុង​ផ្ដោត​ទៅ​លើ​ពង្រឹង​កាយសម្បទា​ឲ្យ​ខ្លាំង។ ខ្ញុំ​បាន​ធ្វើ​ការ​ជា​ច្រើន​នៅ​មុន​រដូវ​កាល​មក​ដល់​ ហើយ​សង្ឃឹម​ថា​ខ្ញុំ​នឹង​មាន​រដូវ​កាល​មួយ​ដ៏​អស្ចារ្យ​ ព្រម​ជា​មួយ​ជ័យ​លាភី​ និង​ពាន​រង្វាន់​ជា​ច្រើន។

ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖​" ភាព​សប្បាយ​រីករាយ​នៅ​ចុង​បញ្ចប់​គឺ​ការ​ឈ្នះ​ពាន​នៅ​ចុង​រដូវ​កាល​ ហើយ​នេះ​ជា​ការ​រីករាយ​បំផុត​ដែល​កីឡាករ​គ្រប់​គ្នា​តែងតែ​គិត។ អារម្មណ៍​ដ៏​អស្ចារ្យ​ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​។"​ ទាំង​នេះ​ជា​គោល​បំណង​របស់​ខ្ញុំ​​ ហើយ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ភាព​ជោគ​ជ័យ​នៅ​ឆ្នាំ​ក្រោយ។"


កីឡាករ​ជម្រើស​ជាតិ​បារាំង​រូប​នេះ​ បាន​ស៊ូទ្រាំ​និង​ចំណាយ​ពេល​ដ៏​ច្រើន​ ក្រៅ​ទីលាន​ដោយ​សារ​តែ​របួស​ញាំញី​ពេក​។ ​រូប​គេ​មិន​សូវ​បង្ហាញ​ខ្លួន​ឲ្យ​ Man City ទេ​កាល​ពី​រដូវ​កាល​មុន​ដោយ​សារ​របួស​។

Post a Comment

 
Top