GuidePedia

0
អ្នកប្រដាល់ Chha Khit ជើងខ្លាំងមកពីប្រទេស ថៃប៉ះជាមួយ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ផល សោភ័ណ្ឌ ក្លឹប តាឡីដំរីមានរិទ្ធិ ក្នុងប្រភេទ ទម្ងន់ ៦៣,៥គីឡូក្រាម ខណៈមិត្តរួមជាតិ អ៊ឹង បូរ៉ា ក្លឹបព្រះខ័នរាជ ជួបជាមួយអ្នក ប្រដាល់ថៃ Kheang Khit ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ក្នុងកម្មវិធីប្រដាល់ Black Cat នាយប់ថ្ងៃ អាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០១៥ នៅលើសង្វៀន SEA-TV ។

កីទ្បាករ ផល សោភ័ណ្ឌ(ឆ្វេង) និង អ្នកប្រដាល់ថៃ Chha Khit Chha Khit

មកជួបផល សោភ័ណ្ឌ លើកនេះក៏មិនជាស្រួលប៉ុន្មានដែរ ព្រោះ សោភ័ណ្ឌ មានផ្លែកណ្ដាប់ដៃល្អជាង Chha Khit ទៅទៀត ។ អ្នកប្រដាល់ថៃរូបនេះមាន កំណត់ ត្រា ប្រកួតតិចជាង សោភ័ណ្ឌ ១០លើកគឺប្រកួតបាន៦៨លើក ក្នុងនោះឈ្នះ៥៣លើក ចាញ់១៣លើក ស្មើ៣លើក ។ សោភ័ណ្ឌ ឡើងប្រកួតជាមួយថៃលើកនេះជា លើក ទី ៩របស់គេ ហើយ ។

សម្រាប់លើកនេះ ពុំដឹងថា សោភ័ណ្ឌ អាចបំបាក់ Chha Khit បានអត់នោះទេ? ប៉ុន្តែយ៉ាងណា ប៉ះជាមួយ សោភ័ណ្ឌ ដែលមានកណ្ដាប់ដៃខ្លាំងរហ័សនិងលឿន នោះ Chha Khit រឹតតែគ្មានសង្ឃឹមឈ្នះនោះឡើយ ។ ផល សោ ភ័ណ្ឌ មានប្រវត្តិប្រកួតចំនួន ៧៨លើក ឈ្នះ៦៨លើក និងចាញ់១០លើក មិនដែលស្មើហើយធ្លាប់ ផ្ដួល គូប្រកួតឲ្យ សន្លប់ លើសង្វៀនចំនួន២១លើក ។

អ៊ឹង បូរ៉ា ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ បរទេសតែ២ដងប៉ុណ្ណោះកន្លងមក ហើយបូរ៉ាមានស្នៀតទាត់ល្អណាស់ដោយ ផ្ដួលដៃគូឲ្យចុះចាញ់ដោយសារតែស្នៀត ទាត់ នេះឯង ។ ចំណែកប្រវត្តិប្រកួត៨៥លើក បូរ៉ាវាយឈ្នះ៧២ដង ចាញ់១០ ដង និងស្មើ៣ដង ។

ចំពោះអ្នកប្រដាល់ថៃ Kheang Khit វិញធ្លាប់បានផ្តួល ម៉ន សាម៉េត អ្នកប្រដាល់ក្លឹបការិយាល័យ ទី៥ កងទ័ពជើងគោក ក្នុងទឹកទី៣ដោយវាយកែងត្រូវភ្នែក សា ម៉េត ធ្វើឲ្យ សា ម៉េតបោះបង់ការប្រកួត ។

កីទ្បាករ អ៊ឹង បូរ៉ា(ឆ្វេង) និង អ្នកប្រដាល់ថៃ Kheang Khit

អ្នកប្រដាល់ថៃរូបនេះវាយល្អទាំងកណ្ដាប់ដៃ កែង ជង្គង់ និងទាត់ ទោះជាយ៉ាងនេះក្តី មិនទាន់ប្រាកដថា Kheang Khit ឈ្នះអ៊ឹង បូរ៉ា នោះឡើយ ។ ចំណែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ អ្នកប្រដាល់ សុខ វាសនា ក្លឹបឃ្លាំងមឿង កីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លឹបការិយាល័យទី៥ កងទ័ពជើងគោកក្នុងទម្ងន់៦០គីឡូក្រាម ៕

Post a Comment

 
Top