ខណៈជំនួបរវាងជើងខ្លាំងប្រចាំទ្វីបអាស៊ី Manny Pacquiao និងអ្នកប្រដាល់កំពូលរបស់អាមេរិក Floyd Mayweather Jr. កំពុងតែក្លាយជាចំណាប់អារម្មណ៍ដ៏ ពិសេសនៅទូទាំងពិភពលោក ដែលធ្វើឲ្យការប្រកួតនេះអាចរកចំណូលបានជាង ៤០០ លានដុល្លារពីការលក់សំបុត្រ និងលក់សិទ្ធិផ្សាយនោះ ស្ថានីយទូរទស្សន៍ CTN និង CNC នឹងធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះចែកជូនដល់ទស្សនិកជន បានទស្សនាដោយឥតគិតថ្លៃ។
លោក Bernard Anthony អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CBS បានថ្លែងថា៖ «ទស្សនិកជនកម្ពុជាក៏ចង់ក្លាយជាសាក្សីនៃការប្រកួតលំដាប់ពិភពលោកនេះផងដែរ។ និយាយជារួម គឺគ្មានបណ្ដាញទូរទស្សន៍ណាមួយល្អដូចក្រុមហ៊ុន CBS ទេ សម្រាប់ទស្សនានូវការប្រកួតកីឡាលំដាប់ពិភពលោកនេះ»។
ជាមួយការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ នៅក្នុងការប្រកួតប្រចាំទសវត្សរ៍ នៅលើសង្វៀន MGM Grand Garden Arena ក្នុងទីក្រុង Las Vegas នាថ្ងៃទី ២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុន CBS ក៏បានបង្ហាញពីប្រវត្តិត្រួសៗ និងការវាយប្រហារតាមពាក្យសម្តីរបស់ Pacquiao និង Mayweather ផងដែរដោយពួកគេសុទ្ធ តែមានជំនឿចិត្តក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯក Welterweight (កម្រិតមធ្យមពីចន្លោះ ៦៤ ទៅ ៦៩ គ.ក្រ) ពិភពលោកនេះដូចគ្នា ដោយ Pacquiao មានខ្សែក្រវាត់ស្ថាប័ន WBO ហើយ Mayweather មានខ្សែក្រវាត់ចំនួន ២ ស្ថាប័នគឺ WBA និង WBC។
ជាមួយប្រវត្តិឈ្នះ ៤៧ ដង មិនដែលចាញ់ និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ ២៨ ដង Mayweather បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «Manny Pacquiao ទោះបីជាប្រឹងប្រែងធ្វើគ្រប់យ៉ាងក៏ដោយ ក៏គាត់នឹងនៅតែទទួលបានលទ្ធផលដូចដៃគូរបស់ខ្ញុំចំនួន ៤៧ នាក់មុនអ៊ីចឹងដែរ។
Pacquiao នឹងមិនទទួលបានជ័យជម្នះទេ ហើយគាត់បានត្រឹមអ្នកចាញ់លេខរៀងទី ៤៨ ប៉ុណ្ណោះ»។ យ៉ាងណាក៏ដោយ វីរបុរសរបស់ប្រទេសហ្វីលីពីន Pacquiao ដែលធ្លាប់មានប្រវត្តិជាអ្នកក្រីក្រ រៀនជាប់ត្រឹមវិទ្យាល័យ ហើយធ្លាប់បានបង្ខំចិត្តដើរលក់នំប៉័ងនៅតាមផ្លូវ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារនោះ បាននិយាយថា៖ «ការប្រកួតលើកនេះដូចជាការប្រកួតផ្សេងទៀតដែលខ្ញុំធ្លាប់មានពីមុនមក។
ខ្ញុំធ្លាប់បានជួបស្ថានភាពបែបនេះនៅក្នុងការប្រកួតរបស់ខ្ញុំពីមុនៗមកជាច្រើនមកហើយ ហេតុនេះវាមិនធ្វើឲ្យខ្ញុំខ្លាចញញើតសោះឡើយ។ ខ្ញុំចូលចិត្តការប្រកួតនៅក្រៅទឹកដីបែបនេះ ព្រោះវានឹងជួយបង្កើនទឹកចិត្តខ្ញុំកាន់តែខ្លាំងឡើងថែមទៀត»។
Pacquiao ធ្លាប់ប្រកួតបាន ៦៤ ដង ឈ្នះ ៥៧ ចាញ់ ៥ ស្មើ ២ ដង និងផ្ដួលដៃគូប្រកួតឲ្យសន្លប់ ៣៨ ដង។ គេបានក្លាយជាកីឡាករលើកទី ១ ដែលបានពានរង្វាន់ជើងឯក ៨ ជំនាន់ជាប់គ្នា ហើយរូបគេបានទទួលងារជា «កីឡាករប្រចាំទសវត្សរ៍» ពីស្ថាប័ន BWAA, WBC និងស្ថាប័ន WBO សម្រាប់ទសវត្សរ៍ឆ្នាំ ២០០០ ហើយជាប់ងារជា «កីឡាករប្រចាំឆ្នាំ» ចំនួន ៣ ដងពីស្ថាប័ន The Ring and BWAA និងទទួលបានរង្វាន់ Best Fighter ESPN Award ចំនួន ២ ដងផងដែរ។
នៅឆ្នាំ ២០១៥ នេះ Pacquiao ត្រូវបានទស្សនាវដ្ដី Forbes ចាត់ចំណាត់ថ្នាក់លេខ ៣ ជាកីឡាករប្រដាល់ទម្ងន់មធ្យម និងកីឡាករទី ១៤ ដែលរកប្រាក់ចំណូលច្រើនបំផុតក្នុងឆ្នាំ ២០១៣ ។
ចំណែក Mayweather ជាកីឡាករអាជីពអាមេរិកម្នាក់ ដែលបានចាប់ផ្ដើមអាជីពជាអ្នកប្រដាល់ Olympic ដោយបានទទួលមេដាយសំរឹទ្ធ ក្នុងការប្រកួត Atlanta Olympic ឆ្នាំ ១៩៩៦ ហើយគេត្រូវបានស្គាល់ថា ជាកីឡាកររាងសង្ហា។
Mayweather ទទួលបានពានរង្វាន់ជាច្រើនដូចជា Fighter of the Year របស់ ទស្សនាវដ្ដី The Ring Magazine រង្វាន់ Fighter of the Year របស់ BWAA និងរង្វាន់ Best Fighter ESPY Award ៦ លើកដែរ។ បច្ចុប្បន្ន Mayweather ជាកីឡាករលំដាប់ទី ១ សម្រាប់ប្រដាល់ទម្ងន់មធ្យម ហើយត្រូវបានទស្សនាវដ្ដី Forbes និង Sport ចាត់ទុកថា ជាកីឡាកររកប្រាក់បានច្រើនជាងគេបំផុត។
អតីតកីឡាករប្រដាល់អាជីព Floyd Sr.ដែលជាឪពុករបស់ Mayweather បាននិយាយថា៖ «Pacquiao នឹងត្រូវទទួលបានភាពអាម៉ាស់ជាមិនខាន»។
ចំណែកលោក Freddie Roach ដែលជាគ្រូបង្ហាត់របស់កីឡាករ Pacquiao វិញបាននិយាយការពារកីឡាករខ្លួនថា «Floyd គួរតែទទួលបានថ្នាក់ A-Side តាមលទ្ធភាពខ្លួនចុះ ព្រោះនៅថ្ងៃទី ២ ខែឧសភា Manny Pacquiao នឹងផ្ដួលអ្នកជាមិនខាន»៕

Post a Comment