GuidePedia

0
ខណៈ​ដែល​អាជីព​របស់​គាត់​ជាមួយ​ក្លិប​ហង្ស​ក្រហម​ Liverpool​ជិត​ដល់​ទី​បញ្ចប់​ហើយ​នោះ កីឡាករ​Steven Gerrard​បាន​ទិញ​វិមាន​រួច​ហើយ​តម្លៃ​១៦.៨​លាន​ផោន នៅ​រដ្ឋ​ឡូ​សអាន់​ជឺ​ឡេស​ដើម្បី​ជា​ការ​ត្រៀមខ្លួន និង​ត្រៀម​កន្លែង​រស់នៅ​របស់​លោក​ជាមួយ​ភរិយា និង​កូនៗ មុន​ការផ្ទេរ​របស់​លោក​ទៅកាន់​ក្លិប​Los Angeles Galaxy​លេង​ក្នុង​ក្រប​ខណ្ឌ MLS។


វា​ជា​វិមាន​ដ៏​ប្រណីត​នេះ​ស្ថិត​ក្នុង​ទីក្រុង Malibu ជា​កន្លែង​ដែល​គាត់ និង​ភរិយា Alex​រួមទាំង​កូន​ទាំង​៣​នាក់​របស់​គាត់​នឹង​ផ្លាស់​ទៅ​រស់នៅ​ទីនោះ ​នា​ដំណាច់​រដូវ​កាល​នេះ​។ វិមាន​នេះដែរ ស្ថិតនៅ​ជាប់​នឹង​មាត់សមុទ្រ​តែម្តង និង​អាច​មើល​ឃើញ​ទេសភាព​ធម្មជាតិ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​និង​មាន​បន្ទប់ដេក​៦​បន្ទប់ទឹក​៩ ព្រមទាំង​មាន​អាង​ហែល​ទឹក​នៅមុខ​ផ្ទះ ទៀតផង​។​

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​វ័យ​៣៤​ឆ្នាំ​ម្នាក់​នេះ​ ដែល​នឹង​រក​ប្រាក់​ចំណូល​បាន​១៣.៤០០​ផោន​ក្នុង​១​សប្តាហ៍​ជាមួយ​ក្លិប​ថ្មី LA Galaxy នោះ នឹង​ដឹក​ដៃ​ភរិយា Alex​វ័យ​៣២​ឆ្នាំ និង​ជាតា​រា​ម៉ូ​ដែល ព្រមទាំង​កូនស្រី Lilly-Ella​អាយុ​១០​ឆ្នាំ​ កូនស្រី​Lexie​អាយុ​៨​ឆ្នាំ និង​កូនប្រុស​Lourdes​អាយុ​៣​ឆ្នាំ​ទៅ​រស់នៅ​ទីនោះ​ទាំងអស់ ខណៈ​ដែល​គាត់​បាន​សាងសង់​ផ្ទះមួយ​ខ្នង​ទៀត តម្លៃ​៣​លាន​ផោន ទុកចោល​ទៅក្នុង​ទីក្រុង Merseyside​ប្រទេស​អង់គ្លេស​។​


សូមបញ្ជាក់ថា ក្លិប LA Galaxy បានប្រកាស​ទិញយក​កីឡាករ Gerrard ​បន្ទាប់ពី​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ម្នាក់​នេះ ច្រានចោល​សំណើ​​បន្ត​កុងត្រា​លេង​បន្ត​ជាមួយ​ក្លិប Liverpool គឺ​ក្រោយ​ចំណាយពេល​អស់​១៧​ឆ្នាំ នៅ​ជាមួយ​ក្លិប​ជាទី​ស្រលាញ់​មួយ​នេះ៕

Post a Comment

 
Top