កីឡាករ Lionel Messi របស់ក្លិបយក្ស " Barcelona " មានបញ្ហាត្រង់ម្រាមជើងស្ដាំ មិនអាចចូលលេងឱ្យ Barcelona នៅចុងសប្ដាហ៍នេះបានទេ ពេលដែលប៉ះជាមួយ Celta Vigo។
របួសនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរកឃើញពេលខ្សែប្រយុទ្ធរូបនេះកំពុងតែហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពកាលពីដើមសប្ដាហ៍។ លោក Gerardo Martino គ្រូបង្វឹកក្រុមអាហ្សង់ទីនបាននិយាយថា៖ “យើងបានរង់ចាំគាត់រហូតដល់ការប្រកួតចាប់ផ្ដើម ប៉ុន្តែគាត់នៅតែមិនអាចចូលលេងបានដដែល។ គាត់ប្រឹងប្រើជើងរបស់គាត់ខ្លាំងពេក ទើបបានជាជើងនេះឈឺខ្លាំងយ៉ាងនេះ”។
Messi មានបញ្ហាឈឺម្រាមជើងនេះតាំងពីប្រកួតជាមួយក្រុម Manchester City ក្នុងពានរង្វាន់ UEFA Champions League មកម៉្លេះ ប៉ុន្តែរូបគេនៅតែប្រឹងលេងបន្តទៀត រហូតដល់ការប្រកួតជាមួយ Real Madrid ក៏ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះនៅតែចូលលេងពេញ ៩០នាទីដែរ។
ទោះជាយ៉ាងនេះក្ដី កីឡាករ Gerard Pique មិត្តរួមក្រុមនៅ Barcelona ក៏បានបញ្ជាក់ដែរថា Messi ពិតជាមានរបួសមែន ប៉ុន្តែប្រហែលជាមិនធ្ងន់ធ្ងរខ្លាំងរហូតដល់ខកខានច្រើនប្រកួតនោះទេ ពោលគឺអាចត្រឹមតែ១ប្រកួតនាចុងសប្ដាហ៍អីប៉ុណ្ណោះ ៕

Post a Comment