បន្ទាប់ពីការប្រកួតវគ្គជម្រុះក្នុងខេត្តបាត់ដំបងត្រូវបានបញ្ចប់ដោយជោគជ័យកាលពីសប្តាហ៍កន្លងទៅ នៅថ្ងៃទី ៣ – ៤ ខែមេសា នេះ ការប្រកួតវគ្គជម្រុះក្នុងកម្មវិធីប្រកួតបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ អាន់ឆ័រ បានមកដល់ទឹកដីអច្ឆិរយៈគឺខេត្តសៀមរាប។
នេះគឺជាថ្ងៃទី១ នៃការប្រកួតវគ្គជម្រុះក្នុងកម្មវិធីប្រកួតបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ អាន់ឆ័រ ដែលត្រូវបានធ្វើឡើងនៅក្នុងបរិវេណដីឡូត៍ចុងកៅស៊ូ ខេត្តសៀមរាម ដោយមានការចូលរួមពីក្រុមបាល់ទះ ជាច្រើនក្រុមប្រកួតយ៉ាងស្វិតស្វាញដើម្បីដណ្តើមកៅអីសម្រាប់ចូលប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។
ខេត្តសៀមរាបគឺជាមណ្ឌលទីពីរហើយសម្រាប់ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់របស់ស្រាបៀរ ANCHOR រដូវកាលទីពីរនេះ ហើយនៅសល់ពីរមណ្ឌលទៀតគឺមណ្ឌល កំពង់ចាម និងព្រះសីហនុ ។
គួររម្លឹកថា ក្រុមឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានរង្វាន់ជាទឹកប្រាក់៣ ០០០ ដុល្លារ និងដំណើរកម្សាន្តទៅក្រៅប្រទេសសម្រាប់ជយលាភីជើងឯក ទឹកប្រាក់ចំនួន ១ ៥០០ ដុល្លារសម្រាប់ជយលាភីលេខ២ និងទឹកប្រាក់ចំនួន ៥០០ ដុល្លារ សម្រាប់ចំណាត់ថ្នាក់លេខ ៣ និង លេខ ៣ស្ទួន ។

Post a Comment