ប្រាក់ មុន្នីឧត្ដម ត្រូវបានលោកគ្រូបង្វឹកជម្រើសជាតិកម្ពុជាចាត់ជាប្រធានក្រុម U-22 កម្ពុជាសម្រាប់ការប្រកួតមិត្តភាពនៅប្រទេសសិង្ហបុរី និងការប្រកួតក្នុងយុទ្ធនា ការជម្រុះ 2016 AFC U-23 Championship ពូល G នៅប្រទេសថៃកន្លងទៅថ្មីៗនេះ។ ប្រាក់ មុន្នីឧត្តមបានបង្ហាញពីអារម្មណ៍របស់ខ្លួនដល់ Sabay ជុំវិញការទទួលតួនាទីជាប្រធាន U-22 កម្ពុជានេះ។
ប្រធានក្រុមក្លិបស្វាយរៀងរូបនេះបានឲ្យដឹងថា សម្រាប់ការធ្វើជាប្រធានក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ រូបគេមិនដែលគិតថា សប្បាយចិត្ត ឬមិនសប្បាយចិត្តនោះទេ ពីព្រោះគិតថា នេះជាបន្ទុកមួយនៅលើទីលាន។ ម្យ៉ាងទៀត ពាក្យសម្ដីរបស់គ្រូមិនអាចធ្វើឲ្យកីឡាករស្ដាប់បានគ្រប់ពេលវេលានោះទេ ដូច្នេះវាអាស្រ័យលើរូបគេខ្លះដែរជាអ្នកជួយណែនាំដល់ក្រុមទាំងមូលពេលកំពុងប្រកួតនៅលើទីលាន។
កីឡាករពាក់លេខ៧ដែលបានធ្វើជាប្រធានក្រុមពេល U-22 កម្ពុជាស្មើនឹង U-22 សិង្ហបុរី ២-២ បានរៀបរាប់ទៀតថា ពេលធ្វើជាប្រធានក្រុមម្ដងៗមិនហត់នឿយទេ ប៉ុន្តែជារឿងល្អម្យ៉ាងដែរ ពីព្រោះរូបគេចង់ជួយណែនាំដល់មិត្តរួមក្រុមឲ្យមានអ្នកដឹកនាំត្រឹមត្រូវនៅលើទីលាន។

ប្រាក់ មុន្នីឧត្តម (លេខ៧)ជាប្រធានក្រុម U-22 កម្ពុជាប្រកួតមិត្តភាពនឹង U-22 សិង្ហបុរី
ឧត្ដម បន្ថែមថា ៖«បានជាលោកគ្រូសម្រេចយកខ្ញុំឲ្យធ្វើជាប្រធានក្រុម ព្រោះខ្ញុំចាស់ទុំជាងគេក្នុងចំណោមកីឡាករទាំង២៣នាក់ ហើយកីឡាករទាំងអស់ក៏ស្ដាប់ខ្ញុំដែរ»។

Post a Comment