ក្រុមម្ចាស់ការពារតំណែងជើងឯកទ្វីបអឺរ៉ុប Real Madrid បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារស្លាបស្តាំអន្តរជាតិប្រេស៊ីល Danilo ពីក្លិប Porto ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំ។
ក្លិបយក្សរបស់អេស្ប៉ាញមួយនេះបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖ «ក្លិប Real Madrid និង Porto បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរ Danilo ដែលនឹងចូលរួមនៅរដូវកាលក្រោយ ហើយនិងត្រូវស្ថិតនៅជាមួយនឹងក្លិបនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១»។
សេចក្តីថ្លែងការណ៍មួយពីសំណាក់ក្លិប Porto ទៅកាន់ទីផ្សារភាគហ៊ុនរបស់ព័រទុយហ្គាល់ បានឲ្យដឹងថា កិច្ចព្រមព្រៀងគ្នានេះមានតម្លៃខ្លួន ៣១,៥ លានអឺរ៉ូ (ស្មើនឹង ៣៤,២ លានដុល្លារអាមេរិក)។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លិប Porto ក្រោយពីផ្ទេរមកពីក្លិប Santos កាលពីឆ្នាំ ២០១២ និងបានឈ្នះពានរង្វាន់លីកចំនួនពីរលើកជាមួយនឹងក្លិបយក្សរបស់អេស្ប៉ាញមួយនេះ ក៏ដូចជាលេងក្នុងតួនាទីដ៏សំខាន់ក្នុងការឈានទៅប្រកួតវគ្គ ៨ ក្រុមចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ខណៈដែលពួកគេនឹងត្រូវជួបជាមួយនឹងក្រុម Bayern Munich ក្នុងវគ្គ ៨ ក្រុមនៅខែក្រោយ។
Danilo ក៏បានឈ្នះមេដាយប្រាក់ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១២ ផងដែរ និងបានចូលលេងយ៉ាងទៀងទាត់ក្នុងក្រុមជម្រើសជាតិរបស់គេ បើគិតចាប់តាំងពីលោក Dunga បានចូលកាន់តំណែងក្នុងក្រុមឈ្នះពានរង្វាន់ World Cup ៥ សម័យកាលមួយនេះ បន្ទាប់ពីរងនូវការខកចិត្តក្នុងព្រឹត្តិការណ៍ World Cup នៅលើទឹកដីខ្លួនឯងកាលពីឆ្នាំមុន។
Danilo ដែលបានចូលលេងក្នុងជម្រើសដំបូងក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពេលថ្មីៗរបស់ប្រេស៊ីលនៅពេលជួបជាមួយនឹងក្រុមជម្រើសជាតិបារាំង និងស៊ីលីនោះ បានបង្ហាញខ្លួនជាអន្តរជាតិចំនួន ១៤ លើកសម្រាប់ប្រទេសរបស់គេមកទល់ពេលនេះ។
ខ្សែការពាររូបនេះ ត្រូវបានទាក់ទងឲ្យផ្ទេរទៅកាន់កីឡដ្ឋាន Santiago Bernabeu ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយកាលពីពេលថ្មីៗនេះ រូបគេបានទទួលស្គាល់ថា រូបគេត្រូវបានធ្វើឲ្យចាប់អារម្មណ៍ទៅលើការលើកឡើងទាក់ទងនឹងការផ្ទេរទៅកាន់ម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real។
ខ្សែការពារស្លាបស្តាំ Danilo បាននិយាយប្រាប់ឲ្យដឹងថា៖ «ខ្ញុំកំពុងជួបពេលវេលាដ៏អស្ចារ្យជាមួយនឹងក្លិប Porto។ វាធ្វើឲ្យខ្ញុំរីករាយដែលក្លិបដ៏អស្ចារ្យដូចជា Real ចាប់អារម្មណ៍លើខ្ញុំ»៕

Post a Comment