ខ្សែការពារស្លាបឆ្វេងរបស់បឹងកេតអង្គរ រស់ សំអឿន បានជាពីរបួសស្ទើរ១០០ %ដែលប្រហែលជាអាចចូលលេងបាននៅពេលក្រុមរបស់ខ្លួនប៉ះម្ចាស់ជើងឯកឆ្នាំចាស់ ភ្នំពេញក្រោន នៅកីឡដ្ឋាន RSN Stadium នាថ្ងៃបើកឆាកមិត្តហ្វូនខេមបូឌាលីក( MCL 2015 ) ចាប់ផ្ដើមនាថ្ងៃទី ១ កក្កដាឆ្នាំ ២០១៥ ខាងមុខនេះ។
ខ្សែការពារស្លាបឆ្វេងរូបនេះបានឲ្យដឹងថា របួសម្រាមដៃរបស់គេជិតជា ១០០ % ហើយ ដោយម្រាមដៃកណ្ដាលជាពីរបួសបាន ៩០ % ចំណែកម្រាមចង្អុលជាបាន ៧០ ទៅ ៨០%។ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះសមាជិកជម្រើសជាតិរូបនេះនឹងចូលហ្វឹកហាត់ជាមួយក្រុមរបស់គេ បន្ទាប់ពីសម្រាកព្យាបាលអស់ជិត ២ខែ។
ខ្សែការពារឆ្នើមរូបនេះបន្តថា ក្នុងថ្ងៃបើកឆាកលីកកម្ពុជារវាងក្លិបបឹងកេតអង្គរ ប៉ះ ភ្នំពេញក្រោន ដើមខែនេះអាចនឹងមានវត្តមានរបស់គេ ប្រសិនបើការហ្វឹកហាត់នាថ្ងៃច័ន្ទនេះមានភាពប្រក្រតី ពោលគឺមិនមានការឈឺចាប់ត្រង់របួសនោះ។ ចំណែកបញ្ហាកម្លាំងអាចនឹងបាត់បង់បន្តិចបន្តួចដោយសាការសម្រាកព្យាបាលជាច្រើនសប្ដាហ៍ ប៉ុន្តែកម្លាំងនឹងមានធម្មតាវិញក្រោយបានហ្វឹកហាត់គ្រាប់គ្រាន់នោះ។
រស់ សំអឿន លើកឡើងទៀតថា ចំពោះក្រុមជម្រើសជាតិកម្ពុជាមិនទាន់ប្រាកដថាមានឈ្មោះរបស់គេឬយ៉ាងណានោះទេ ។ បញ្ហានេះអាស្រ័យលើលោកគ្រូធំរបស់ក្រុមជម្រើសជាតិបច្ចុប្បន្នលោក Ohara ជាអ្នកសម្រេចជ្រើសយករូបគេឬមិនយក ប៉ុន្តែលោក Lee Tae Hoon គ្រូជម្រើសជាតិ U-23 កម្ពុជាធ្លាប់បានប្រាប់ សំអឿន ថា នឹងហៅគេឲ្យចូលលេងក្រុមជម្រើសជាតិវិញក្រោយជាពីរបួស។
កីឡាករ រស់ សំអឿន បានខកខានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ U-23 កម្ពុជាតាំងពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៥ បន្ទាប់ពីរូបគេទទួលរងរបួសដៃពេលក្រុមកម្ពុជាប្រកួតមិត្តភាព ជាមួយក្រុមកូរ៉េខាងត្បូងនៅប្រទេសវៀតណាម៕
កីឡាករ រស់ សំអឿន (ប្រកួតកន្លងមក)

Post a Comment