ក្លិបកាំភ្លើងធំ Arsenal បានបង្ហាញឈុតក្នុងដី Puma ថ្មី សម្រាប់រដូវកាល២០១៥/១៦ ដោយមានវត្តមានវីរបុរសជើងចាស់ Thierry Henry និងតារាឆ្នើមៗរបស់ក្លិបនាពេលបច្ចុប្បន្ន មួយចំនួនផងដែរ កាលពីយប់មិញ។
Hector Bellerin, Tomas Rosicky, Santi Cazorla, Danny Welbeck និង Nacho Monreal គឺជាតារាម៉ូដែល ដែលធ្វើការបង្ហាញដល់អ្នកគាំទ្រ នៅក្រៅកីឡដ្ឋាន Emirates។ ឈុតក្នុងដី របស់កាំភ្លើងធំ មិនខុសពីរាល់ឆ្នាំប៉ុន្មានទេ ពោលគឺមានពណ៌ក្រហមលាយសដដែល ប៉ុន្តែខុសត្រង់ការរចនាម៉ូដក និងឆ្នូតលើស្មាខ្លះៗ។
ឯកសណ្ឋានថ្មីរបស់ក្រុមហ៊ុន Puma នេះ គឺជារដូវកាលទី២ហើយ សម្រាប់ Arsenal បន្ទាប់ពីចុះកិច្ចសន្យាដៃគូជាមួយគ្នា ក្នុងតម្លៃ៣០លានផោន (ជិត៤៧លានដុល្លារ) ក្នុង១ឆ្នាំ កាលពីឆ្នាំមុន៕
សូមទស្សនារូបភាពឈុតក្នុងដីថ្មី របស់ក្រុមជើងឯក FA Cup ដូចខាងក្រោម៖

Post a Comment