អ្នកប្រដាល់ ឡុង លឿងរ៉ា ក្លិបខ្លារខិនមានរិទ្ធ នឹងឡើងប្រកួតសាកកណ្ដាប់ដៃជាមួយជើងខ្លាំង ធី តុងហ៊ី ក្លិបសាលវ័ន្តកីឡា នាល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០១៥ នៅលើសង្វៀនTV3។
ឡុង លឿងរ៉ា គេអាងមានកម្លាំងកាយសម្បទាខ្លាំងនោះ ក៏ចង់ប្រកួតជាមួយ ធី តុងហ៊ី ដែលជាជើងខ្លាំងស្រករក្រោយធ្លាប់ឈ្នះជើងខ្លាំងស្រករមុនដូចជា ពុទ្ធ ឆាយរិទ្ធី រឿម វណ្ណះជាដើមនោះ ។ លឿងរ៉ា ប្រកួតចុងក្រោយនេះ វាយចាញ់ តក់ សោភ័ណ្ឌ អ្នកប្រដាល់ក្លិបម្កុដរាជសីហ៍ដោយពិន្ទុ កាលពីចុងសប្ដាហ៍មុននេះ។
ធី តុងហ៊ី មានស្នៀតកណ្ដាប់ដៃមិនជាប៉ុន្មានទេ ប៉ុន្តែស្នៀតទាត់ ជង្គង់ និងកែងរបស់គេ គឺពិបាកទប់ទល់ណាស់។ ពិសេសទៀតនោះ តាមទម្លាប់ តុងហ៊ី ពេលប្រកួតកាលណាដែលដៃគូវាយត្រូវរូបគេបែកឈាមនោះ គេវាយរឹតតែខ្លាំងលើសដើម។ តែយ៉ាងណាការប្រកួតចុងក្រោយរបស់ តុងហ៊ី គឺអត់មានលទ្ធផលឈ្នះចាញ់ទេ ក្នុងពេលប្រកួតជាមួយ ឯម វុត្ថា ក្លិបឫទ្ធីពោធិសែនជ័យ ដោយសារអាជ្ញាកណ្ដាលដេញចុះក្នុងទឹកទី៤ ព្រោះតែគេវាយពុំអស់សមត្ថភាពនោះ។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគកីឡាប្រដាល់នៅតែមានសុទិដ្ឋិនិយមចំពោះ ធី តុងហ៊ី ព្រោះថាអ្នកប្រដាល់រូបនេះមានផ្លែល្អជាង លឿងរ៉ា ឲ្យតែ លឿង រ៉ា ព្រហើន ឬប្រហែសនោះ ច្បាស់ជាបែកដោយសារកែងរបស់ តុងហ៊ី មិនខាន។ ចាំមើល រវាង ឡុង លឿងរ៉ា និង ធី តុងហ៊ី ជួបគ្នានេះ តើនរណាជាអ្នកឈ្នះនោះ?
ពុទ្ធ សារុន អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ស្រិល ទ្រី អ្នកប្រដាល់ក្លិបគុជសាកីឡា។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
អ្នកប្រដាល់ទាំងពីរនាក់នេះមិនធ្លាប់ជួបគ្នាទេកន្លងមក ដោយ ស្រិល ទ្រី ជាអ្នកប្រដាល់ស្រករក្រោយ សារុន គេជាអ្នកប្រដាល់ស្រករមុន។
តាមការកត់សម្គាល់លើអ្នកប្រដាល់ទាំងពីររូបនេះ ដែលឡើងប្រកួតលើសង្វៀនប្រមាណប្រកួតចុងក្រោយនេះ បានបង្ហាញថា ពុទ្ធ សារុន ទោះបីជាអ្នកប្រដាល់ចាស់វស្សាក្ដី ក៏មិនមានសមត្ថភាពអាចយកឈ្នះ ស្រិល ទ្រី បាននោះឡើយ។
ស្រិល ទ្រី គេជាជើងខ្លាំងមួយរូបដែរ ក្នុងចំណោមអ្នកប្រដាល់ស្រករក្រោយនេះ។ គេជាអ្នកប្រដាល់ជើងខ្លាំង មានកណ្ដាប់ដៃល្អ និងមានស្នៀតជើងទាត់ល្អ តែចិត្តប្រដាល់ហាក់ដូចជាមិនធំទេ ។ ការប្រកួតលើកចុងក្រោយនេះ ស្រិល ទ្រី ប្រកួតចាញ់ ឯម សារ៉ាក់ ក្លិបនិរោធមានជ័យដោយពិន្ទុ ។
ពុទ្ធ សារុននេះ ប្រកួតចុងក្រោយជាមួយ ខន សុខុន ក្លិបរាជសីហ៍ខេត្តរតនគិរី លើសង្វៀនTV3នេះ ពុំមានលទ្ធផលទេ ដោយត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួត និងបណ្ដេញចុះពីរេញក្នុងទឹកទី២ ដោយសារតែប្រកួតមិនអស់ពីសមត្ថភាព។ ដូច្នេះ ចាំមើលការជួបគ្នារវាង ស្រិល ទ្រី និង ពុទ្ធ សារុននេះ តើនរណាជាអ្នកឈ្នះ?
ផុន ផុល អ្នកប្រដាល់នៃក្លិបតាព្រហ្មមានជ័យ នឹងជួបប្រកួតជាមួយ ធន់ ចាន់តាក់ អ្នកប្រដាល់ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាម។ ពីរនាក់នេះ មិនដែលជួបគ្នាទេពីមុនមក ពីព្រោះ ផុន ផុល ប្រកួតតាំងពីយូរណាស់មកហើយ ឯ ធន់ ចាន់តាក់ ជាអ្នកប្រដាល់ថ្មីស្រករក្រោយប៉ុណ្ណោះ។ ចាន់តាក់ ជាកូនសិស្សរបស់អតីតជើងខ្លាំង ធន់ សុភា ដែលបច្ចុប្បន្នគេជាគ្រូបង្វឹកហាត់នៅក្នុងក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម។
ទោះជាយ៉ាងណា សម្រាប់ការជួបប្រកួតលើកដំបូងនេះ មិនអាចមើលស្រាល ធន់ ចាន់តាក់បានឡើយ ព្រោះគេមានផ្លែល្អគួរសមដែរ ត្បិតតែបទពិសោធន៍លើរេញមិនសំបូរបែបក៏ដោយ ក៏គេវាយខ្លាំង និងល្អដែរ។
ប្រាក់ ស៊ីណាត អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ នឹងឡើងសងសឹក ចៅ រស់ អ្នកប្រដាល់ក្លិបសុភានូមានជ័យ។ ពីរនាក់នេះ ជួបគ្នាម្ដងហើយកាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៤ ដោយ ចៅ រស់ ជាអ្នកឈ្នះ។ ចាំមើល ប្រាក់ ស៊ីណាត គេអាចសងសឹក ចៅ រស់បានសម្រេចឬអត់? ។
ស្រៀង ធិធិ អ្នកប្រដាល់ក្លិបគុនខ្មែរ និងជួបប្រកួតជាមួយ ឡុង សម្ផស្ស ក្លិបសាលវ័ន្តកីឡា។ មិនដឹងថា ស្រៀង ធិធិ អាចវាយឈ្នះ ឡុង សម្ផស្ស ឬអត់នោះទេ៕

Post a Comment