GuidePedia

0
វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ថៃ​ឈ្មោះ​Plangchork Or.Yuthchai នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា នា​រសៀល​ថ្ងៃអាទិត្យ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។


អ្នក​ប្រដាល់​ថៃ Plangchork Or.Yuthchai នេះ ជា​អ្នក​ប្រដាល់​ម្នាក់ ស្ថិត​ក្នុង​ចំណោម​៤​រូប ដែល​ត្រូវ​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​២ នាពេលខាងមុខ​នោះ។ ជើង​ខ្លាំង​ថៃ​រូប​នេះ​មាន​ប្រវត្តិ​លើ​រេញ​មិន​ជា​អន់​ជាង​វង្ស ណ​យ​ប៉ុន្មាន​ទេ។ បើតាម​កំណត់ត្រា​ប្រកួត​របស់​គេ គឺ​ប្រកួត​បាន​១១១​ដង ឈ្នះ​៩៣​ដង ចាញ់​១៧​ដង ស្មើ​០១​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​បាន​១៨​ដង ហើយ​គេ​មាន​កម្ពស់​១៧៦​ម៉ែត្រ គឺ​ខ្ពស់ជាង​វង្ស ណ​យ បន្តិច។

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ជើង​ខ្លាំង​វង្ស ណ​យ ដែល​ទើប​ផ្តួល​អ្នក​ប្រដាល់​ថៃ​Dav Prak Kay Nor ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​កាលពី​ថ្ងៃ​ទី​១០​ ខែ​ឧសភា ​កន្លង​មក​នេះ មិន​ជា​ញញើត​ចំពោះ Plangchork Or.Yuthchai នោះ​ឡើយ។ វង្ស ណ​យ ដែល​មាន​កំណត់ត្រា​ប្រកួត​រហូតដល់​១២៩​លើក ឈ្នះ​៩៤​លើក​ចាញ់​៣២​លើក និង​ស្មើ​៣​លើក​នោះ។

វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ ហើយ​ដែល​មាន​បទពិសោធន៍​ជោកជាំ​លើ​សង្វៀន​វិញ​នោះ ក៏​មិនទាន់​ប្រាកដ​ថា អាច​ឈ្នះ​អ្នក​ប្រដាល់​ថៃ Plangchork Or.Yuthchai នោះដែរ ។ ព្រោះ ណ​យ កន្លងមក ប្រកួត​ក៏​ពុំ​សូវ​ទៀងទាត់​ប៉ុន្មាន​ដែរ។ ចាំ​មើល​រវាង​វង្ស ណ​យ និង Plangchork Or.Yuthchai តើន​រណា​ឈ្នះ?៕

Post a Comment

 
Top