GuidePedia

0
ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ស្កុតឡែន ដោយ​លទ្ធផល​ ៣-២ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2016 នៅ​ពូល​ D ​កាល​ពី​យប់​មិញ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Thomas Muller ​រក​បាន​២​គ្រាប់​ម្នាក់​ឯង។


​នៅ​តង់​ទី​១ ក្រុម​ទាំង​២​ស្មើ​គ្នា ២-២ បន្ទាប់​ពី​ Muller ​រក​បាន​២​គ្រាប់​នៅ​នាទី​១៨ និង​៣៤ ខណៈ​ដែល​ខ្សែ​ការពារ​ Mats Hummels ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​ទី​២៨ និង​ James McArthur ​របស់​ស្កុតឡែន រក​គ្រាប់​ទី​២​នៅ​នាទី​៤៣​ទៀត។ ប៉ុន្តែ​លុះ​ដល់​តង់​ទី​២​នាទី​៥៤ ទើប​​ Ilkay Gundogan ​របស់​ក្លិប​ Borussia Dortmund ​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​អាល្លឺម៉ង់​​វិញ។

​​​ដូច្នេះ​លទ្ធផល​នេះ មាន​ន័យ​ថា​អាល្លឺម៉ង់​បន្ត​ឈរ​នៅ​កំពូល​តារាង​ដដែល ដោយ​មាន​​១៩​ពិន្ទុ ខណៈ​ដែល​ស្កុតឡែន មាន​១១ពិន្ទុ​​​ឈរ​នៅ​លេខ​៤ ​ប៉ុន្តែ​ពួកគេ​នឹង​នៅ​មាន​ឱកាស​លេង​ Play-off បើ​អៀរឡង់​ចាញ់​ទាំង​២​ប្រកួត​ ហើយ​ពួកគេ​ឈ្នះ​ទាំង​២​ប្រកួត​ចុង​ក្រោយ​វិញ៕



Post a Comment

 
Top