ក្នុងសន្និសីទកាសែតមុនប៉ះក្រុមខ្លាំងស៊ីរីកាលពីព្រឹកមិញ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Lee Tae Hoon បាននិយាយប្រាប់បណ្ដាញសារព័ត៌មាននានា និងអ្នកគាំទ្រទាំងអស់ថា កុំចាត់ទុកតែ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ជា Idol របស់ខ្លួន។
ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម បានក្លាយជា Idol របស់អ្នកគាំទ្រជាច្រើន ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងឈុតយុវជនក្រោមអាយុ២៣ឆ្នាំ ក៏ដូចជាលីកបាល់ទាត់កំពូលកម្ពុជា។ ទោះយ៉ាងណា ក្នុងជំនួបជាមួយក្រុមសាម៉ូរ៉ៃជប៉ុន នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅតំបន់អាស៊ី កីឡាករទាំងពីររូបនេះមិនបានជាប់ឈ្មោះក្នុងជម្រើស១១នាក់ដំបូងឡើយ ដោយសារមានរបួសជាប់ខ្លួន។
ក្រោយមានសំនួរទាក់ទងនឹងវត្តមានកីឡាករវ័យក្មេង ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម លោក Lee Tae Hoon បានប្រតិកម្មតបវិញថា ៖ “ខ្ញុំចង់និយាយទៅសារព័ត៌មាន គួរតែគោរពកីឡាករផ្សេងផង… ហេតុអ្វីគ្រប់ពេលមានតែ វឌ្ឍនាកា និង ឧត្តម… ហេតុអ្វីចាត់ទុកជា Idol និង Superstar។ បើអ៊ីចឹង កីឡាករផ្សេងទៀតមិនផ្ដោតចិត្តលេងទេ”។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានលើកឡើងទៀតថា កីឡាបាល់ទាត់ត្រូវលេងជាក្រុម ដូចនេះលោកត្រូវគិតពីតុល្យភាពនៃទម្រង់លេង មិនមែនពឹងផ្អែកទៅលើកីឡាករតែមួយរូប ឬពីររូបឡើយ។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាកីឡាករទាំងពីររូបល្បីឈ្មោះពិតមែន ក៏មិនទាន់អាចចាត់ជាកីឡាករអាជីពបានដែរ៕
សូមទស្សនាវីដេអូ លោក Lee លើកឡើងជុំវិញកីឡាករ Idol៖

Post a Comment