GuidePedia

0
លីក​បាល់បោះ​កម្ពុជា Angkor Beer Basketball League 2015 លើក​ទី៣ ឆ្នាំ ២០១៥ ធ្វើ​ដំណើរ​បាន ៣ សប្ដាហ៍​ហើយ ដោយ​ក្រុម Mekong Tiger កាន់កាប់​តំណែង​កំពូល​តារាង​បណ្ដោះអាសន្ន​ក្រោយ​រក​បាន ៥ ពិន្ទុ ក្រោយ​ប្រកួត​បាន ៣ លើក។

សកម្មភាពប្រកួតនាពេលកន្លងមក (រូបតំណាង)


សម្រាប់​លទ្ធផល​​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី ៤ ខែ មេសា នេះ​មាន៖

ប្រកួត​ទី១៖ ក្រុម SOHO Phnom Penh ៤០ – ៤៧ ក្រុម CCPL Warriors
ប្រកួត​ទី២៖ ក្រុម Extra Joss Fighters ៨១ – ៦៤ Davies Megacryl

សម្រាប់​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ ទី ៥ ខែ មេសា មាន៖

ប្រកួត​ទី១៖ ក្រុម Magellan Knights ៥៩ – ៥៤ TCT Rock
ប្រកួត​ទី២៖ ក្រុម Woods’ Peppermint Lozenges ៣៨ – ៧៥ Mekong Tigers

លីក​បាល់បោះ​​កម្ពុជា មាន​ក្រុម​ចូលរួម​ចំនួន ១១ ផ្សេង​គ្នា ដោយ​ចាប់​​ប្រកួត​ពី​ថ្ងៃ​ទី ២១ ខែ មីនា ដល់ ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​ពហុកីឡដ្ឋាន​ជាតិ រៀងរាល់​ចុង​សប្ដាហ៍ ព្រម​ទាំង​បើក​ឱ្យ​ចូល​ទស្សនា​ដោយ​សេរី។


សហព័ន្ធ​ត្រៀម​​ប្រាក់​រង្វាន់​​​ចំនួន​ ៣០០០$ ពាន ១ និង​មេដាយ​មាស ១៥​ គ្រឿង ដល់​ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​នៅ​រដូវកាល​ថ្មី​នេះ។ ចំពោះ​ក្រុម​ចំណាត់ថ្នាក់​លេខ ២ បាន​ទឹក​ប្រាក់​ ២០០០$​ មេដាយប្រាក់​ ១៥ គ្រឿង​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$ និង​មេដាយ​សំរឹទ្ធ១៥ គ្រឿង៕

Post a Comment

 
Top