ក្រុមកីឡាសូហ្វតិន្នីស (Soft Tennis) របស់កម្ពុជា បាននិងកំពុងបង្ហាញភាពខ្លាំងរបស់ខ្លួន បណ្ដើរៗហើយ ខណៈការចេញទៅប្រកួតលើឆាកអន្តរជាតិជាលើកដំបូងក្នុងព្រឹត្តិការណ៍ The 1st AEC World Tour Soft Tennis Championship ឆ្នាំ ២០១៥ នៅប្រទេសថៃ ពួកគេបាននាំយកមេដាយប្រាក់ ១ និងសំរឹទ្ធចំនួន ៦ (គិតជាគ្រឿងមានចំនួន ១២ គ្រឿង) ត្រឡប់មកមាតុប្រទេសវិញនោះ។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា បានថ្លែងថា៖ «ព្រឹត្តិការណ៍នេះមានប្រទេសក្នុងតំបន់អាស៊ីប្រមាណ ១៨ ប្រទេសចូលរួម ហើយការប្រកួតដែលបានចាប់ផ្ដើមពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា នៅលើទីលាន Nonthaburi នៃទីក្រុងបាងកក ប្រទេសថៃ។
ការឈ្នះមេដាយចំនួន ១២ គ្រឿងក្នុងព្រឹត្តិការណ៍នេះ វាជាការបើកផ្លូវមួយដើម្បីយើងអាចឈានទៅចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួន ២ ទៀត គឺការប្រកួតជើងឯកអាស៊ីនៅប្រទេសកូរ៉េ នាខែកក្កដា និងការប្រកួតជើងឯកពិភពលោក (World Championship) ចុងឆ្នាំ ២០១៥ តែមិនទាន់ត្រូវបានកំណត់ពីទីកន្លែងប្រកួតនៅឡើយទេ»។
លោក យី សារិន ដែលជាគ្រូបង្វឹកកីឡាសូហ្វតិន្នីសកម្ពុជា បាននិយាយថា៖ «យើងទទួលស្គាល់ថា គូប្រកួតយើងបានដឹងពីសមត្ថភាពកីឡាករកីឡាការិនីរបស់យើងកម្រិតណាៗ ប៉ុន្តែយើងមានកលល្បិចក្នុងការលេង ហេតុនេះទើបយើងទទួលបានជ័យជម្នះបែបនេះ»។
សម្រាប់មេដាយទាំង ១២ គ្រឿង ដែលកីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា បានឈ្នះនៅក្នុងការប្រកួត The 1st AEC World Tour Soft Tennis Championship ឆ្នាំ ២០១៥ នេះ កីឡាការិនី ម៉េត ម៉ារី បានឈ្នះមេដាយប្រាក់ ក្នុងការប្រកួតវាយឯកត្តជនអាយុក្រោម ១៥ ឆ្នាំ ឯ កីឡាការិនី សារី សុខដាណេ និង សុខ និមល បានឈ្នះមេដាយសំរឹទ្ធលើវិញ្ញាសាឯកត្តជននារីអាយុក្រោម ១៥ ឆ្នាំរៀងៗខ្លួន។
ចំណែកកីឡាករ ឌិត សម្បត្តិ បានឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញសាឯកត្តជន អាយុក្រោម ១៨ ឆ្នាំ ហើយកីឡាករ សុខ វិចិត្រ ឈ្នះមេដាយសំរឹទ្ធក្នុងវិញ្ញាសាវាយឯកត្តជនអាយុក្រោម ១៥ ឆ្នាំ។ ចំពោះការប្រកួតវាយគូបុរស កីឡាករ ឯក ចំរើន និង សៀង ម៉ៅ បានរួមគ្នាដើម្បីឈ្នះមេដាយសំរឹទ្ធ ខណៈការប្រកួតលើវិញ្ញាសាវាយជាក្រុមនារី ៥ នាក់ កម្ពុជាក៏បានឈ្នះមេដាយសំរឹទ្ធដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការចេញទៅប្រកួតលើកដំបូងនេះ គឺមានការជួយឧបត្ថម្ភពីសប្បុរសជន ជាច្រើនដល់ក្រុមកីឡាករ កីឡាការិនី សូហ្វតិន្នីសកម្ពុជា ក្នុងនោះលោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឧបត្ថម្ភ ៤ ពាន់ដុល្លារ លោក សែម សុវណ្ណនី ឧបត្ថម្ភ ៣ ពាន់ដុល្លារ លោក ឱក បូរ៉ា ឧបត្ថម្ភ ១៥០០ ដុល្លារ លោក ម៉ៅ ចរិយា ឧបត្ថម្ភ ១ ពាន់ដុល្លារ និងលោក ប្រាក់ សុខយូ បានជួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១ ពាន់ដុល្លារ៕

Post a Comment