កីឡាការិនីម្ចាស់ស្រុក Serena Williams ធ្វើបានសម្រេចហើយក្នុងកាប៉ុនប៉ង់ក្លាយជាម្ចាស់ជើងឯក Miami Open ជាលើកទី 8 ក្រោយពីទទួលបានជ័យជំនះ 2 set 0 ជាមួយពិន្ទុ 6-2 នឹង 6-0 ទៅលើកីឡាការិនីអេស្ប៉ាញ Carla Suarez Navarro ដោយប្រើពេលត្រឹមតែ ៥៦ នាទីប៉ុណ្ណោះកាលពីថ្ងៃអាទិត្យនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
ជ័យជំនះនេះបានធ្វើឲ្យកីឡាការិនីលំដាប់ទី ១ ពិភពលោកនេះបានឈ្នះជើងឯក Miami Open ៣ លើកផ្ទួនៗ ហើយក៏ បានក្លាយជាកីឡាការិនីដំបូងលំដាប់ទី ៤ ដែលបានឈ្នះពាននេះ ៨ លើក ដែលកីឡាការិនីធ្លាប់ធ្វើបានពីមុនគឺ Martina Navaratilova, Chris Evert នឹង Steffi Graf ផងដែរ។ ក្រោយពីទទួលបានជ័យជំនះមួយនេះនាង Serena Williams បានថ្លែងថា រូបនាងសូមធ្វើការអរគុណយ៉ាងខ្លាំងដល់អ្នកគាំទ្រនាងជារៀងរហូតមក ហេតុនេះហើយបានជារូបនាងអាច យកឈ្នះជើងឯកនៅលើទឹកដីខ្លួនឯងបាន។
គួរបញ្ជាក់ថាកីឡាការិនីជើងឯក ១៩ Grand Slam, Williams រូបនេះបានយកឈ្នះការប្រកួតទី ២៧ ប្រកួត ជាមួយនឹងកំលាំងមហាសាលក្នុងការវាយសេវា ពោលគឺធ្វើបាន ៧ បាល់វាយឈ្នះសេវាផងដែរ៕

Post a Comment