កីឡាករលំដាប់ទីមួយពិភពលោក Novak Djokovic បានបន្តជោគជ័យរបស់ខ្លួនក្នុងឆ្នាំថ្មីនេះ ក្រោយគ្រងជើងឯក Miami Open បន្ទាប់ពីឈ្នះកីឡាករស្កុតឡេន Andy Murray នៅវគ្គផ្តាច់ព្រ័ត្រ 7-6(3), 4-6, 6-0។
ការប្រកួតនៅទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិកសិតដំបូង Andy Murray បានបង្ករការលំបាកដល់កីឡាករសញ្ជាតិស៊ែបៀ Djokovic ដែលបញ្ចប់យ៉ាងតានតឹង 7-6(3)។ សិតទីពីរ Andy Murray ក៏តាមបានមួយសិតវិញស្មើគ្នា 6-4 តែសិតចុងក្រោយ Andy Murray ហាក់បាត់ម្ចាស់ការ ពោលគឺ Djokovic វាយមិនអោយតដៃបាន 6-0។
នេះគឺជាជើងឯកកម្មវិធីទីបីហើយឆ្នាំនេះសំរាប់ Novak Djokovic បន្ទាប់ពី Australian Open និង Indian Wells។ មិនតែប៉ុណ្ណោះ Miami Open លើកនេះក៏ជាជើងឯកលើកទីប្រាំរបស់គេដែរ ថែមទាំងជាជ័យជំនះ 10 លើកផ្ទួនលើ Andy Murray និងសរុបកំណត់ត្រាកីឡាករទាំងពីរ 18-8 លើកីឡាករចក្រភពអង់គ្លេសរូបនេះ៕

Post a Comment