ក្រុមម្ចាស់ជើងឯក English Premier League មេឃខៀវ Manchester City កាន់តែធ្វើឲ្យក្តីសង្ឃឹមលើកពានរបស់ពួកគេឃ្លាតកាន់តែឆ្ងាយហើយ បន្ទាប់ពីភ្លាត់ចាញ់ក្រុមឥន្ទ្រី Crystal Palace ២-១ ក្នុងការប្រកួតបង្គ្រប់សប្ដាហ៍ទី៣១ នៅកីឡដ្ឋាន Selhurst Park យប់មិញ ប៉ុន្តែពួកគេមិនអស់ចិត្ត ដោយលើកឡើងថា គ្រាប់បាល់ទី១ របស់ Palace គឺ Offside។
ម្ចាស់ផ្ទះ Crystal Palace បានស៊ីក្រុមខ្លាំង Man City ២គ្រាប់មុន ដោយកីឡាករ Glenn Murray នៅនាទី៣៤ ដែលជាគ្រាប់សង្ស័យថា Offside មុនពេល Jason Puncheon ស៊ុតបាល់ហ្វ្រីឃីតបំប៉ោងសំណាញ់ទីយ៉ាងស្អាត១គ្រាប់ទៀត នៅដើមតង់ទី២ នាទី៤៨។
ចំណែកឯក្រុមភ្ញៀវមេឃខៀវវិញ បានព្យាយាមលេងដាក់សម្ពាធទៅលើ Crystal Palace យ៉ាងខ្លាំង ដោយមានឱកាសស៊ុតសំដៅទីច្រើនដែរទាំង David Silva និង Sergio Aguero ប៉ុន្តែនៅតែមិនអាចសម្រេចបាន។ ការប្រកួតត្រូវអូសបន្លាយដល់នាទី ៧៨ ទើប Yaya Toure អាចបំបែកពងមាន់បាន១គ្រាប់វិញ ដោយការស៊ុតជើងឆ្វេង។
លទ្ធផលនេះមានន័យថា ក្រុមរបស់លោក Manuel Pellegrini បានចាញ់ក្រៅផ្ទះ ៤ប្រកួតជាប់ៗគ្នាហើយ និងធ្លាក់ដល់ចំណាត់ថ្នាក់លេខ៤ ដោយតាមក្រុមកំពូលតារាង Chelsea ដល់ទៅ៩ពិន្ទុឯណោះ៕

Post a Comment