GuidePedia

0
ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ​នឹង​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ ម៉ាឡេស៊ី ​អាយុ​ក្រោម ២៣ ឆ្នាំ​​​នា​ថ្ងៃ​ទី ២៩ ខែ​ មេសា ឆ្នាំ​ ២០១៥ វេលា​ម៉ោង ០៨ :០០ ល្ងាច​នេះ​( ម៉ោង​នៅ ម៉ាឡេស៊ី។ ចំណែក​នៅ​កម្ពុជា​ត្រូវម៉ោង ៧:០០ ) លើ​វាល​ស្មៅ​កីឡដ្ឋាន UiTM ប្រទេស ម៉ាឡេស៊ី ។


​​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​​អាយុ​ក្រោម ២៣ ឆ្នាំ​នឹង​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​នៅ​ដំបន់​អាស៊ី​ដូច​គ្នា​​គឺ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី​អាយុ​ក្រោម ២៣ ឆ្នាំ។ ​ការ​ប្រកួត​នេះ​​​​គឺ​ជា​​លក្ខណ​មិត្តភាព​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ ស៊ីហ្គេម ​ដែល​ជិត​មកដល់​នា​ពេល​ខាង​មុខ​​របស់​ក្រុម​ទាំង​ពីរ​។

បើ​តាម​សម្ដី​របស់​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​កម្ពុជា​ លោក Lee Tae Hoon បាន​លើក​ឡើង​ថា ​ក្រុម​បាល់​ទាត់​ជម្រើសជាតិ​​ក្រោម​ ២៣ ឆ្នាំ កម្ពុជា​​នឹង​ប្រឹង​ប្រែង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម ធ្វើ​យ៉ាង​ណា​​អាច​ឈាន​ដល់​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត​ឲ្យ​បាន​។

ឆ្លង​កាត់​ការ​ប្រកួត​​ជា​ច្រើន​​​របស់​ក្រុម​បាល់​ទាត់​ U 23 ជម្រើស​ជាតិ​កម្ពុជា​ទាំង​ការ​ប្រកួត​មិត្តភាព​ និង​​ក្នុង​ព្រឹត្តិការណ៍ AFC Championship ឃើញ​ថា ​​​ពេ​ល​នេះ​ក្រុម​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឈាន​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត​នៅ ស៊ីហ្គេម​លើក​នេះ​​ ដូច្នេះ​សម្រាប់​ការ​ប្រកួត​​យប់​នេះ​ពិត​ជា​សំខាន់​ណាស់​ម្រាប់​ក្រុម​កម្ពុជា។



បី​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​បាល់​ទាត់​​ជម្រើសជាតិ U-23 កម្ពុជា​នៅ AFC Championship​

– ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ២០១៥ U-23 កម្ពុជា​ ១-២ U-23 ថៃ
– ថ្ងៃទី ២៩ ខែ មិនា ឆ្នាំ ២០១៥ U-23 កម្ពុជា​ ១-៤ U-23 កូរ៉េខាងជើង
– ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៥ U-23 កម្ពុជា​ ៣-១ U-23 ហ្វីលីពីន

បី​ប្រកួត​ចុង​ក្រោយ​​​ U-23 ម៉ាឡេស៊ី​ក្នុង​ព្រឹត្តិការណ៍ AFC U-23 Championship

-កាល​ថ្ងៃ​ទី ២៧ ខែ មិនា ឆ្នាំ ២០១៥​ ​ U-២៣ ម៉ាឡេស៊ី ១-២ U-23 វៀតណាម
-ថ្ងៃ​ទី ២៩ ខែ​ មិនា ឆ្នាំ ២០១៥ U-23 ម៉ាឡេស៊ី ២-០ U-23 ម៉ាកាវ
-ថ្ងៃ​ទី ៣១​ខែ មិនា ឆ្នាំ ២០១៥ U-២៣ ម៉ាឡេស៊ី ០-១ U-23 ជប៉ុន

Post a Comment

 
Top