លោក Bee Taechaubol ដែលជាសហគ្រិនវ័យក្មេងជនជាតិថៃ នឹងជួបពិភាក្សាគ្នាជាមួយម្ចាស់ក្លិប AC Milan លោក Silvio Berlusconi នៅល្ងាចថ្ងៃពុធនេះ ដើម្បីចរចាទិញយកក្លិបយក្សរបស់អ៊ីតាលីមួយនេះ។ នេះបើតាមអ្នកនាំពាក្យរបស់អ្នកជំនួញថៃរូបនេះ បានប្រាប់ដល់ Goal។
លោក Bee ចង់ក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំរបស់ក្លិបម្ចាស់ជើងឯកកំពូលអឺរ៉ុប ៧សម័យកាលមួយនេះ ដោយលោកនឹងទិញយកភាគហ៊ុន៦៥%។ ជាងនោះទៀត បន្ទាប់ពីលោក Bee បង្ហោះរូបភាព ជាមួយនឹងភរិយារបស់លោក ចាកចេញពីទីក្រុង Geneva ប្រទេសស្វីសកាលពីម្សិលមិញ ត្រូវបានគេជឿថាមហាសេដ្ឋីរបស់ថៃរូបនេះ នឹងទៅដល់អ៊ីតាលីនៅថ្ងៃពុធនេះ ហើយនឹងជួបជាមួយម្ចាស់ក្លិប AC Milan នៅពេលល្ងាច។
អ្នកនាំពាក្យរបស់លោក Bee បានប្រាប់ដល់ Goal ថា៖ “លោក Bee បានចាកចេញពីទីក្រុង Geneva ១ថ្ងៃហើយ ហើយនឹងទៅដល់ទីក្រុង Milan នៅព្រឹកថ្ងៃពុធនេះ បន្ទាប់មកគាត់នឹងទៅជួបពិភាក្សាជាមួយលោក Berlusconi ដើម្បីបញ្ចប់ការចុះកិច្ចសន្យា នៅពេលល្ងាច”។
ក្លិបយក្សអ៊ីតាលី AC Milan បានប្រកាសកាលពីថ្មីៗនេះថា ពួកគេបានខាតអស់ ៩១.៣លានអឺរ៉ូ (ជាង១០០លានដុល្លារ) កាលពីឆ្នាំ២០១៤ ខណៈដែលនាយកប្រតិបត្តិលោក Adriano Galliani បានលើកឡើងថា គោលជំហររបស់ក្លិបគឺ នៅតែចង់ស្រោចស្រង់ក្លិបឲ្យប្រសើរឡើងវិញ៕

លោក Silvio Berlusconi ម្ចាស់ក្លិប AC Milan បច្ចុប្បន្ន
លោក Bee Taechaubol (អ្នកជំនួញថៃ)

Post a Comment