៥គ្រាប់ដែលខ្សែប្រយុទ្ធ Lionel Messi , Luis Suarez និង Neymar រកបានក្នុងជ័យជម្នះ ៦-០ លើក្រុម Getafe កាលពីយប់មិញនេះ បានធ្វើពួកគេរកគ្រាប់បាល់បាន១០២គ្រាប់ បំបែកកំណត់ត្រារកគ្រាប់បាល់បានច្រើនជាងខ្សែប្រយុទ្ធ Messi , Thierry Henry និង Samuel Eto’o ធ្វើបាន៩៩គ្រាប់នៅរដូវកាល២០០៨-២០០៩ ហើយ។
នៅរដូវកាល ២០០៨-២០០៩ ខ្សែប្រយុទ្ធ៣នាក់គឺ Messi , Henry និង Eto’o បានរកគ្រាប់បាល់បានដល់ទៅ៩៩គ្រាប់ច្រើនជាងគេឱ្យក្រុម Barcelona ក្រោមការដឹងនាំរបស់លោក Pep Guardiola ។
ខណៈដែលពេលនេះវិញ កំណត់ត្រារបស់៣នាក់នេះបានបែកទៅហើយ ក្រោយពី Messi , Suarez និង Neymar អាចរកបានដល់ទៅ១០២គ្រាប់ទៅហើយ គិតត្រឹមពេលនេះ។
ចំនួនដ៏ច្រើនលើសលប់នេះ រកបានដោយខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន ៤៩ គ្រាប់ , ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយ ២១ គ្រាប់និងខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល ៣២គ្រាប់ ។
ដោយឡែកខ្សែប្រយុទ្ធ៣នាក់របស់ក្រុមគូប្រជែង Real Madrid វិញ រដូវកាលមុនពួកគេរកបាន៩៧គ្រាប់ក្នុងការប្រកួត១៤៣ប្រកួត ខណៈដែលរដូវកាលនេះវិញ ពួកគេទើបតែរកបាន៨៩គ្រាប់ប៉ុណ្ណោះ គិតត្រឹមពេលនេះ៕

Post a Comment