ខ្សែប្រយុទ្ធ Robert Lewandowski ទំនងមិនអាចចូលលេងឱ្យក្រុម Bayern Munich រហូតចប់រដូវកាលនេះទេ ដោយសារមានបញ្ហារបួសបាក់ថ្គាមធ្ងន់ធ្ងរអំឡុងការប្រកួតជាមួយក្រុម Borussia Dortmund ក្នុងពានរង្វាន់ Germain Cup នៅយប់មិញនេះ។
ក្នុងការប្រកួតដែលក្រុម Bayern ចាញ់ Dortmund ដោយការទាត់បាល់កាត់សេចក្ដី ២-០ នោះ ខ្សែប្រយុទ្ធ Lewandowski បានរងរបួសអំឡុងពេលលោតទៅតែតបាល់ប៉ះគ្នាជាមួយអ្នកចាំទី ត្រូវចំថ្គាមរបស់គេ។
បន្ទាប់ពីប្រកួតចប់ ខាងក្រុមគ្រូពេទ្យបាននាំខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ ទៅត្រួតពិនិត្យក៏ឃើញថារូបគេមានរបួសត្រង់ថ្គាមខ្លាំង ត្រូវការពេលសម្រាកយូរ រហូតដល់ចប់រដូវកាលក៏ថាបាន។
នេះជាកង្វល់មួយថ្មីទៀតហើយ សម្រាប់ក្រុមលោក Pep Guardiola ព្រោះថាខ្សែបម្រើស្លាប Arjen Robben ដែលទើបតែជាពីរបួសហើយចូលលេងបានបន្តិចនៅយប់មិញ ក៏មានបញ្ហារបួសដែរ ពោលគឺប្រហែលជាមិនអាចជួយក្រុមពេលប៉ះ Barcelona ជើងទី១ ពានរង្វាន់ UEFA Champions League ខាងមុខនេះបានទេ ៕

Post a Comment