អ្នកប្រដាល់ចូលចិត្តប្រើជង្គង់ ឡុង សុភី បានសម្លឹងឃើញកីឡាករកម្ពស់ខ្ពស់ Rareung Luk Champachai ជាឧបសគ្គធំក្នុងការឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវដោយរូបគេត្រូវប៉ះកីឡាករថៃម្នាក់នេះនៅសប្ដាហ៍ទី៤របស់ខ្លួន។
ជើងខ្លាំង ឡុង សុភី បានឲ្យដឹងថា ប្រកួតបន្ទាប់ជារឿងពិបាកមួយ ព្រោះជើងខ្លាំង Rareung Luk Champachai ជាកីឡាករធ្លាប់ឈ្នះរូបគេ ខណៈការជួបជើងខ្លាំងថៃរូបនេះជាការប្រកួតចាំបាច់បំផុតសម្រាប់ការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប្រសិនបើរូបគេចាញ់នឹងធ្លាក់ត្រឹមវគ្គនេះ។ ចំណុចពិបាកមួយទៀតគឺ វង្ស ណយ បានឈ្នះការប្រកួតសប្ដាហ៍ទីបួនដោយស្វ័យប្រវត្តិហើយ ដូច្នជគេត្រូវការ៣ពិន្ទុបន្ថែមដាច់ខាតដើម្បីមានពិន្ទុសរុប១០ ក្នុងដៃ។
សុភី បន្តថា ស្នៀតរបស់ជើងខ្លាំងថៃរូបនេះមានចំណុចពិបាកយកឈ្នះច្រើនដូចជាជំហររឹងមាំ ជង្គង់ល្អ និងខ្ពស់ដែលដៃគូពិបាកដើរចូលវាយ។ ម្យ៉ាងពេលចូលកៀកកម្លាំងកាច់ឡើងជង្គង់ក៏ខ្លាំង ហើយបើវ៉ៃប្រយោល កីឡាករថៃរូបនេះរឹតតែល្អទៀតទាំងមាត់និងទាត់ជាដើម។ ក្នុងការជួបលើកទីពីរនេះអ្នកប្រដាល់កម្ពុជាមានសង្ឃឹមត្រឹម ៥០ % ប៉ុណ្ណោះក្នុងការឈ្នះ។
អ្នកប្រដាល់ទើបបានផ្ដួលថៃកាលពីថ្ងៃអាទិត្យកន្លងទៅបានប្រាប់ទៀតថា ក្បាច់ដែលត្រូវទប់ទល់និងដៃគូដែលល្អទាំងព្រមដូចជា Rareung Luk Champachai ជាការពិបាកមួយ ពីព្រោះមិនដឹងច្បាស់ថា ត្រូវប្រើក្បាច់អ្វីដើម្បីឈ្នះសោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកលេងជង្គង់ហោះ ឡុង សុភី នឹងប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបានឡើងទៅវគ្គបន្ត។
ឆ្លងកាត់ការប្រកួត៣លើកពិន្ទុរបស់ជើងខ្លាំង ឡុង សុភី មាន ៧ ពិន្ទុ ដូច្នេះរូបគេត្រូវប្រកួតកាត់សេចក្ដីជាមួយជើងខ្លាំងថៃ Rareung Luk Champachai ក្នុងសប្ដាហ៍ទី ៤ របស់ខ្លួនដើម្បីប្រជែងជាមួយ វង្ស ណយ បានឡើងទៅវគ្គបន្ទាប់ ។
ចំណែកកូននាគ វង្ស ណយ វិញមាន១០ ពិន្ទុក្នុងចំណោម ៤ ប្រកួត ប៉ុន្តែប្រសិនបើ ឡុង សុភី ឈ្នះការប្រកួតទីបួននេះគឺ ឡុង សុភី ជាអ្នកឡើង ព្រោះ ឡុង សុភី មិនធ្លាប់សន្លប់ទេក្នុងវគ្គសន្សំពិន្ទុកន្លងមក៕

កីឡាករថៃ Rareung Luk Champachai
ឡុង សុភី លើកជើងធាក់កីឡាករថៃ

Post a Comment