លោក Luis Enrique គ្រូបង្វឹកនៃក្រុម Barcelona បានសង្កត់ធ្ងន់ថា ក្រុមរបស់លោកនឹងមិនយកក្រសែភ្នែករបស់ពួកគេចេញពីបាល់ឡើយ បើទោះបីកំពុងតែស្ថិតនៅលើផ្លូវយ៉ាងល្អក្នុងការបញ្ចប់រដូវកាលនៃក្របខ័ណ្ឌ La Liga ក៏ដោយ ខណៈដែលពួកគេប្រមាញ់រកការឈ្នះពានរង្វាន់ជាលើកទី៥ក្នុងរយៈពេល៧ឆ្នាំ។
ការទទួលជ័យជម្នះ ២-០ លើក្រុមស្ថិតក្នុងទីក្រុងតែមួយ Espanyol កាលពីថ្ងៃសៅរ៍ បានជួយឲ្យក្រុម Barcelona រក្សាការនាំមុខពីរពិន្ទុលើក្រុម Real Madrid នៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga ខណៈដែលនៅសល់ការប្រកួត៥លើកទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល។
ប៉ុន្តែ ទោះបីជាយ៉ាងណា ខណៈដែល Real Madrid ត្រូវតែជួបក្រុមជើងខ្លាំង Sevilla និង Valencia ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ការប្រកួត៤លើកក្នុងចំណោមការប្រកួត៥លើកចុងក្រោយរបស់ក្រុម Barcelona នឹងត្រូវប៉ះជាមួយនឹងក្រុមឈរនៅពាក់កណ្តាលតារាងផ្នែកខាងក្រោម ដោយចាប់ផ្តើមជាមួយនឹងការទទួលភ្ញៀវក្រុម Getafe នារាត្រីថ្ងៃអង្គារនេះ។
លោក Enrique បានឲ្យដឹងថា៖ «បើទោះបីការប្រកួតនាពេលខាងមុខងាយស្រួល ឬក៏មិនងាយស្រួលក៏ដោយ ប៉ុន្តែ យើងចាំបាច់ត្រូវតែបង្ហាញឲ្យឃើញនៅលើទីលាន។ តើនរណាខ្លះដែលបានគិតថា យើងនឹងទទួលបាន១ពិន្ទុពីការប្រកួតពីរលើកជាមួយនឹងក្រុម Malaga? យើងនឹងបន្តការឆ្ពោះទៅមុខរាល់ការប្រកួតទាំងអស់រហូតទាល់តែបញ្ចប់រដូវកាលនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងមើលមិនឃើញពីមូលហេតុដែលកីឡាករនឹងផ្លាស់ប្តូរនៅពេលនេះឡើយ។ ខ្ញុំមិនបារម្ភថា ពួកគេនឹងមានការរីករាយជ្រុលហួសហេតុឡើយ កីឡាករអាជីពគឺជាកីឡាករដែលមានការប្រុងប្រយ័ត្នបំផុតទៅលើភាពលំបាកប៉ុណ្ណាក្នុងការផ្តួលគូប្រកួត»៕
ការប្រកួតនៅរាត្រីនេះ
Barcelona v Getafe ម៉ោង 1 យប់
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
13.12.14 Getafe 0-0 Barcelona
03.05.14 Barcelona 2-2 Getafe
17.01.14 Getafe 0-2 Barcelona
Ath Bilbao v Real Sociedad ម៉ោង 3 ទៀបភ្លឺ
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
15.12.14 Real Sociedad 1-1 Ath Bilbao
11.05.14 Ath Bilbao 1-1 Real Sociedad
06.01.14 Real Sociedad 2-0 Ath Bilbao
Levante v Cordoba ម៉ោង 3 ទៀបភ្លឺ
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
14.12.14 Cordoba 0-0 Levante
24.07.13 Cordoba 0-0 Levante
25.04.10 Cordoba 2-1 Levante

Post a Comment