កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao បានធ្វើដំណើរទៅដល់ទីក្រុង Las Vegas ហើយ ដែលជាកន្លែងត្រូវឡើងវ៉ៃនៅសង្វៀន MGM Grand ទល់នឹង Floyd Mayweather ក្នុងតម្លៃមួយថ្លៃបំផុត ៣០០លានដុល្លារ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ព្រឹកថ្ងៃអាទិត្យនៅកម្ពុជា)។
កន្លងមកអ្នកប្រដាល់វ័យ៣៦ឆ្នាំរបស់ហ្វីលីពីន បានហ្វឹកហាត់នៅទីក្រុង Los Angeles រដ្ឋ California នៅសង្វៀនហ្វឹកហាត់ Wild Card Gym ប៉ុន្តែឥឡូវបានធ្វើដំណើរទៅដល់ទីក្រុង Las Vegas រដ្ឋ Nevada ហើយ បន្ទាប់ពីធ្វើដំណើរតាមរថយន្តក្រុងផ្ទាល់ខ្លួនដ៏ប្រណិត Volvo ជាមួយនឹងក្បួនម៉ូតូធំហែរហម ក្នុងចម្ងាយជាង៤៣៤គីឡូម៉ែត្រ។
មុនពេលចេញដំណើរ Pacquiao បានលើកឡើងថាលោកពុំបានគិតដល់ថ្នាក់ចង់ផ្តួល Floyd ឲ្យសន្លប់នោះទេ គ្រាន់តែចង់យកឈ្នះពិន្ទុ គ្រប់ទឹកតែប៉ុណ្ណោះ ដោយលោកបាននិយាយថា៖ “ខ្ញុំមិនគិតដល់ថ្នាក់ចង់យកឈ្នះគាត់ឲ្យសន្លប់ទេ ប៉ុន្តែសង្ឃឹមថាខ្ញុំនឹងអាចបញ្ចេញកណ្តាប់ដៃឲ្យបានច្រើន និងអាចយកឈ្នះពិន្ទុលើគាត់គ្រប់ទឹក”៕
សូមទស្សនារូបភាពខាងក្រោម៖

Post a Comment