GuidePedia

0
គ្រូ​បង្គោល​ក្លឹប​តោ​ខៀវ​​លោក Jose Mourinho បាន​និយាយ​ថា​ ពាន​ក្រុម​កីឡាករ​ល្អ​ជាង​គេ ​ប្រចាំ​ឆ្នាំ​គួរ​តែ​បាន​ទៅ​លើ​កីឡា​រ​របស់​ Chelsea ​ទាំង​អស់​គ្នា​។ គេហទំព័រ​ talkSPORT បាន​ស្រង់​សម្ដី​របស់​អ្នក​ចាត់​ការ​រូប​នេះ​។


កីឡាករ​របស់​ក្លឹប​តោ​ខៀវ​ដល់​ទៅ​៦​ នាក់​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ PFA Team of the Year ស្រប​ពេល​ Eden Hazard ជាប់​ជ័យ​លាភី​កីឡាករ​ ល្អ​ជាង​គេ​​ប្រចាំ​ឆ្នាំ​។ ​ប៉ុន្តែ​អ្នក​ចាត់​ការ​រូប​នេះ​ បែរ​ជា​មិន​ពេញ​ចិត្ត​ទៅ ​នឹង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ ខណៈ​ដែល​កីឡាករ​របស់​ខ្លួន​មិន​បាន​ជាប់​ទាំង​អស់​(ទាំង​១១​នាក់​ក្នុង​ក្រុម)។


អ្នក​ចាត់​ការ​រូប​នេះ​បាន​និយាយ​ក្នុង​អារម្មណ៍​ហាក់​មិន​ពេញ​ចិត្ត​ថា​៖ កីឡាករ​របស់​ខ្ញុំ​គួរ​តែ​ជាប់​ក្នុង​ក្រុម​ល្អ​បំផុត​ទាំង​១១​នាក់​ហើយ​យ៉ាង​ហោច​ណាស់​ក៏​បាន​ច្រើន​ជាង​នេះ​ដែរ។ គ្រូ​ប​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖​ ខ្ញុំ​ជា​អ្នក​ចាត់​ការ​របស់​ Chelsea ។​ហើយ​ខ្ញុំ​ចង់​និយាយ​បែប​នេះ​។​ខ្ញុំ​ស្មាន​ថា​កីឡាករ​ទាំង​អស់​របស់​ក្លឹប​កួរ​តែ​មាន​ឈ្មោះ​ក្នុង​ក្រុម​នេះ​។

សូប​បញ្ជាក់​ផង​ដែរ​ថា​ឈ្មោះ​កីឡាករ​ទាំង​​១១​នាក់​ដែល​ជាប់​ក្នុង​ PFA Premier League Team of the Year មាន​៖



Goalkeeper: David De Gea (Manchester United)
Right-back: Branislav Ivanovic (Chelsea)
Left-back: Ryan Bertrand (Southampton)
Centre-back: John Terry (Chelsea)
Centre-back: Gary Cahill (Chelsea)
Central midfield: Nemanja Matic (Chelsea)
Central midfield: Philippe Coutinho (Liverpool)
Right wing: Alexis Sanchez (Arsenal)
Left wing: Eden Hazard (Chelsea)
Striker: Diego Costa (Chelsea)
Striker: Harry Kane (Tottenham)

Post a Comment

 
Top