GuidePedia

0
ក្រុម​ AFC Bournemouth​ ដែល​លេង​នៅ​ Championship ​នឹង​បង្ហាញ​ខ្លួន​នៅ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ពួកគេ​បំបាក់​ Bolton ៣-០ កាល​ពី​យប់​មិញ ដោយ​ឈរ​នៅ​លេខ​២ ខណៈ​ដែល​ក្រុម​លេខ​១ Watford ​កក់កៅ​អី​បាន​មុខ​គេ​តាំង​ពី​ថ្ងៃ​សៅរ៍។


ក្របខ័ណ្ឌ​ Championship នៅ​សល់​១​ប្រកួត​ទៀត​ទើប​បញ្ចប់​រដូវ​កាល​ ខណៈ​ដែល​ Bournemouth​ នាំ​មុខ​ក្រុម​លេខ​៣ Middlesbrough ចំនួន​៣​ពិន្ទុ ប៉ុន្តែ​ដោយសារ​ពួកគេ​មាន​គ្រាប់​ស៊ុត​ (goal difference) +៥០ ឯ Middlesbrough ​មាន​​តែ​ +៣១​នោះ មាន​ន័យ​ថា​ពួកគេ​ អាច​ឡើង​ទៅ​ Premier League ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ទោះ​ប្រកួត​ចុង​ក្រោយ​ស្មើ ឬ​ចាញ់​ក៏​ដោយ។


ក្រោយ​​ការ​ប្រកួត​បញ្ចប់​កាល​ពី​យប់​មិញ កីឡាករ​ទាំង​អស់ អ្នកចាត់ការ បុគ្គលិក​របស់​ក្លិប​ និង​អ្នកគាំទ្រ​សម្រុក​ចូល​ទីលាន​ប្រកួត​អបអរ​យ៉ាងរំភើប​​សប្បាយ​រីករាយ​បំផុត។ ជាពិសេស​គឺ​វត្តមាន​របស់​ម្ចាស់​ក្លិប​ Bournemouth ​លោក Jeff Mostyn ​ក៏​បាន​ហោរកញ្ជ្រៀវ​ជាមួយ​ក្រុម​កីឡាករ​របស់​លោក​ផង​ដែរ។

Post a Comment

 
Top