GuidePedia

0
ការប្រកួតតកីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់ ស្រាបៀរ Black Panther លើកទី២ ឆ្នាំ២០១៥ បានឈានដល់ វគ្គផ្ដាច់ព្រ័ត្រហើយ ដែលនឹងធ្វើឡើងនៅលើសង្វៀន ប្រដាល់ប៉ុស្តិ៍លេខ៣ (TV3) នាថ្ងៃទី០៣ ខែឧសភាចុងសប្ដាហ៍ នេះដោយមានកីឡាករ ឈិន ក្វាន់ង៉ុយ សិស្សគុនក្លឹបម្កុដរាជសីហ៍ប្រកួតដណ្ដើមជើងឯក ជាមួយ កីឡាករ ទេស សំខាន់ មកពីក្លឹបកងពលតូចលេខ៧០ ខណៈកីឡាករ តក់ សោភ័ណ្ឌ សិស្សគុនក្លឹបអេភូថងកីឡា ប្រកួតយកចំណាត់ថ្នាក់ លេខ៣ ជាមួយកីឡាករ ហ៊ឹម សារ៉ាន់ សិស្សគុនក្លឹបក្រសួងការពារជាតិ ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រខាងលើនា ព្រឹក ថ្ងៃទី២៨ ខែមេសានេះថា ចូលមកដល់វគ្គនេះកីឡាករគ្រប់រូបត្រូវប្រកួតឲ្យ អស់ពីសមត្ថភាព ដើម្បីទាក់ទាញប្រជាប្រិយភាពពីអ្នកស្នេហាវិស័យកីឡាប្រដាល់ ដែលតែងតែគាំទ្រព្រឹត្តិការណ៍ ប្រដាល់ដណ្ដើមខ្សែក្រវាត់ Black Panther នាពេលកន្លងមក ។

លោកបានបញ្ជាក់ថា កន្លងមកនេះ យើងបានរៀបចំការព្រឹត្តិការណ៍ដ៏អស្ចារ្យយនេះ នៅលើសង្វៀនតាមបណ្ដាខេត្ត -ក្រុង ក្នុងប្រទេសកម្ពុជាចំនួន៤ លើក រួច មកហើយ គឺនៅលើសង្វៀនខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តក្រចេះ និង ខេត្តកំពង់ធំ រហូតរកជើងខ្លាំង២រូប ដែលជាបេក្ខភាពត្រូវប្រកួតដណ្ដើម តំណែង ជើងឯក និងខ្សែក្រវាត់ Black Panther ប្រចាំឆ្នាំនេះ គឺមានកីឡាករ ឈិន ក្វាន់ង៉ុយ ដែលជាម្ចាស់ខ្សែក្រវាត់កាលពីឆ្នាំមុន និងកីឡាករ ទេស សំខាន់ ។

អគ្គលេខាធិការ NOCC រូបនេះ បានបន្ដថា ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់ Black Panther នេះបានរៀបចំ ឡើងក្រោមកិច្ចសហការរវាគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាប្រដាល់កម្ពុជា ដើម្បីផ្សព្វផ្សាយអំពី ដំណើរឆ្ពោះទៅកីឡា SEA Games ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏ដូច ជាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋម្នាក់ គប្បីត្រូវហ្វឹកហាត់ឲ្យចេះលេងកីឡាមួយប្រភេទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានថ្លែងក្នុងឱកាសនោះឲ្យដឹងដែរថា ក្នុងនាមជាថ្នាក់ដឹកនាំ សហព័ន្ធ រាល់ការប្រកួតគ្រប់កម្មវិធីទាំងអស់ ឯកឧត្តមស្នើឲ្យកីឡាករ ប្រកួតដោយប្រកាន់ភ្ជាប់ជាមួយក្រមសីលធម៌ និងគោរពវិន័យ បទបញ្ជាប្រកួតឲ្យបានត្រឹមត្រូវ ព្រោះវាជាតម្លៃដ៏សំខាន់របស់កីឡា ។


មិនត្រឹមតែប៉ុណ្ណោះបានប្ដេជ្ញាចិត្ដថា នឹងបណ្ដុះបណ្ដាលធនធានកីឡាករ ដែលមានសមត្ថភាពល្អៗឲ្យបានច្រើនដើម្បី ចូលរួមប្រកួតដណ្ដើមយកមេដាយជូន ជាតិនៅ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ផងដែរ ៕

Post a Comment

 
Top