GuidePedia

0
Manny Pacquiao បាន​ទៅ​ដល់​សណ្ឋារគារ Mandalay Bay ទីក្រុង​ Las Vegas ​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ក្នុង​ការ​បង្ហាញ​ខ្លួន​​នៅ​មុខ​ទស្សនិក​ជន​ Money Team ​កាល​ពី​យប់​មិញ​នេះ កំពូល​អ្នកប្រដាល់​អាស៊ី​​វ័យ​៣៦​ឆ្នាំ​រូប​នេះ បាន​និយាយ​យ៉ាង​ជឿជាក់​ថា លោក​នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត​ដ៏​ធំ​បំផុត ក្នុង​អាជីព​របស់​ខ្លួន ដែល​នឹង​ត្រូវ​ប៉ះ Floyd Mayweather​ នៅ​៣​ថ្ងៃ​ខាង​មុខ​នេះ។


PacMan ​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​អារម្មណ៍​រីករាយ​បំផុត ដោយ​បង្ហាញ​ស្នាម​ញញឹម និង​កំប្លែង​លេង​ជាមួយ​នឹង​អ្នកគាំទ្រ​របស់​ខ្លួន​ទៀត​ផង។ ជាមួយ​គ្នា​នោះ អាវ​យឺត​ Money Team ដែល​មាន​រូប​រំលេច​ជាមួយ​នឹង​ទង់ជាតិ​ហ្វីលីពីន ក៏​បាន​តាំង​​លក់​នៅ​ទីក្រុង Las Vegas ​ផង​ដែរ។

កំពូល​អ្នកប្រដាល់​អាស៊ី Pacquiao ជឿ​ថា​លោក​នឹង​បញ្ចប់​កំណត់ត្រា​មិន​ដែល​ចាញ់​​របស់​ Floyd ដោយ​​និយាយថា៖ “នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​បំផុត ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ដឹង​ ថា​ខ្ញុំ​នឹង​ឈ្នះ។ យើង​មាន​យុទ្ធសាស្ត្រ​ច្រើន​ សម្រាប់​ការ​ប្រកួត​នេះ ដូច្នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ណាស់”។

អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​រូប​នេះ បន្ថែម​ថា៖ “ខ្ញុំ​មិន​ដឹង​ថា Floyd គឺជា​ដៃគូ​គ្រោះ​ថ្នាក់​បំផុត​ សម្រាប់​ខ្ញុំ ឬ​អត់​ទេ ព្រោះ​ខ្ញុំ​មិន​ដែល​ប៉ះ​គាត់។ ខ្ញុំ​ខុស​ពី​ដៃគូ ដែល​គាត់​ធ្លាប់​វ៉ៃ​ឈ្នះ​ទាំង​៤៧​នាក់​នោះ ព្រោះ​ខ្ញុំ​រហ័ស​ជាង​ពួកគេ​ ដូច្នេះ​ខ្ញុំ​នឹង​ឲ្យ​គាត់​​ស្គាល់​បទពិសោធន៏​ចាញ់​ជា​លើក​ដំបូង”។

Manny Pacquiao ​និង​ Floyd Mayweather ​នឹង​ប៉ះ​គ្នា​នៅ​សង្វៀន​ MGM Grand ទីក្រុង​ Las Vegas នៅ​​ថ្ងៃសៅរ៍​ចុងសប្តាហ៍​នេះ (ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា)៕

Post a Comment

 
Top