GuidePedia

0
ក្រុម Real Madrid ​មាន​ទំនុក​ចិត្ត​ថា​នឹង​អាច​នាំ​យក​អ្នក​ចាំ​ទី​ដៃ​ស្អិត David de Gea ​ពី​ Manchester United ​បាន​ ប្រសិន​បើ​ពួកគេ​ពិត​ជា​ចង់​បាន​មែន​នោះ ព្រោះ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ធ្លាប់​ប្រាប់​មិត្តភ័ក្ដិ​ថា គេ​មិន​ចោល​ឱកាស​ទៅ​លេង​នៅ​ Real ​ឡើយ។


យោង​​តាម Sportsmail ​បញ្ជាក់​ថា De Gea ​បាន​និយាយ​ជាមួយ​មិត្តភ័ក្ដិ​របស់​គេ​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ ថា​មិន​បោះបង់​ឱកាស​ទៅ​លេង​នៅ​ Real Madrid ​ទេ ប្រសិន​បើ​ក្លិប​យក្ស​មួយ​នេះ​ផ្ដល់​ឱកាស​ឱ្យ​គេ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​នៅ​ទី​នោះ។

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​នេះ នឹង​អស់​កុងត្រា​នៅ​ Old Trafford ​នៅ​រដូវ​កាល​ក្រោយ​ ហើយ​លោក Louis van Gaal ​ក៏​បាន​និយាយ​ដែរ​ថា​ខាង​ក្លិប​នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ​គេ​ទៀត។


ទោះ​ជា​យ៉ាង​នេះ​ក្ដី ​រឿង​ដែល​ផ្លាស់​ទៅ​ Real Madrid ​នៅ​រដូវ​កាល​ក្រោយ​នេះ​នៅ​តែ​មាន​​ដដែល ព្រោះ​ថា​ការ​ស្នើ​កុងត្រា​ថ្មី​របស់​ Man Utd ​ធ្លាប់​ធ្វើ​ឡើង​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ តែ​នៅ​មិន​ឃើញ​មាន​លទ្ធផល​អ្វី​នោះ​ទេ៕

Post a Comment

 
Top