GuidePedia

0
នៅសល់៤ថ្ងៃទៀតប៉ុណ្តោះ ពោលគឺនៅព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែឧសភាចុងសប្តាហ៍នេះ ប្រដាល់សកល ពិភពលោកប្រចាំទសវត្សរ៍រវាងជើងខ្លាំង Pacquiao និង Floyd Mayweather នឹងចាប់ផ្តើមហើយដោយមានអាជ្ញា កណ្តាល១រូប រួមជាមួយនឹងចៅក្រម៣នាក់ផ្សេងទៀត សម្រាប់កាត់ក្តីក្នុងជំនួបកំពូលនេះ ។

ខ្សែក្រវាត់ ទើបបង្កើតថ្មីមានតម្លៃ ១លានដុល្លារអាម៉េរិក

របាយការណ៍ពីសង្វៀន MGM Grand បានឲ្យដឹងថា លោក Kenny Bayless ជនជាតិអាម៉េរិកត្រូវបានគណៈកម្មការ ជ្រើសរើសឲ្យធ្វើជាអាជ្ញាកណ្តាល (Referee) ក្នុង Big Match នេះដែលនឹងទទួលបានតម្លៃពលកម្មរហូតដល់ទៅ ២៥០០០ដុល្លារ ។ លោក Bayless ក៏ធ្លាប់ធ្វើជាអាជ្ញាកណ្តាលពីការឡើង វាយ របស់ Floyd បាន៥ដងដែរពីមុនមក និងធ្វើជាអាជ្ញាកណ្តាលឲ្យ Pacquiao បាន៧ដង ។

ជាមួយគ្នានោះដែរ ចៅក្រម៣រូប (Judge) ផ្សេងទៀតមានដូចជាលោក Burt Clements, Dave Maretti និងលោក Glenn Feldman នឹងទទួលបាន ២០០០០ ដុល្លារ ក្នុងម្នាក់ៗ ដែលសុទ្ធសឹងតែជាជនជាតិអាម៉េរិកទាំងអស់ ក្នុងការកាត់សេចក្តីនៃការប្រកួតលើកទី១ក្នុងឆ្នាំ ២០១៥ រវាងជើងខ្លាំងលំដាប់ពិភពលោក ទាំងពីរ ខាងលើ ដែលមានខ្សែក្រវាត់២ដាក់ក្នុង ការប្រកួត នេះគឺខ្សែក្រវាត់ពិភពលោក WBC របស់ Floyd និងខ្សែក្រវាត់ដែលទើបបង្កើតថ្មីរបស់ស្ថាប័ន WBC ដែលមាន តម្លៃ រហូតដល់ ១លានដុល្លារ រួមជាមួយនឹងប្រាក់រង្វាន់រាប់លានដុល្លារពីលើថែមទៀតសម្រាប់អ្នកឈ្នះ ។

ប្រិយមិត្តច្បាស់ជាមិនភ្លេចទេថា ជើងខ្លាំង Floyd Mayweather ជាស្តេចប្រដាល់កំណាញ់ខ្លួនបំផុត ដោយមិនដែលទៅ ប្រកួតក្រៅពីទឹកដីសហរដ្ឋអាម៉េរិក របស់ ខ្លួន ឡើយ ហើយបន្តប្រវត្តិមិនដែលចាញ់ និងស្មើឡើយ ក្នុងចំណោមប្រវត្តិប្រកួត៤៧ដង ក្នុងនោះធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន២៦ដង ។

តើស្តេចប្រដាល់ជនជាតិហ្វីលីពីន Pacquiao អាចយកឈ្នះម្ចាស់ផ្ទះបានទេ ក្នុងជំនួបដ៏តានតឹងនេះ?

ខ្សែក្រវាត់របស់ Floyd ពីស្ថាប័ន WBC
លោកអាជ្ញាកណ្តាល Kenny Bayless
លោក Burt Clements
លោក Dave Maretti

Post a Comment

 
Top