GuidePedia

0
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចនឹងធ្វើការ ធ្ងន់បន្ថែមទៀត ពេលប៉ះក្រុមអាហ្វហ្គានីស្ថាននៅពហុកីឡ ដ្ឋានអូឡាំពិកម៉ោង ៦៖៣០ នាទីល្ងាចថ្ងៃនេះ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ប្រចាំ ទ្វីបអាស៊ី ក្នុងជើងទី១ ជុំទី២ ។


ជួបប្រទេសក្នុងតំបន់អាស៊ាន សិង្ហបុរី ក្រុមឈុតធំកម្ពុជា បានរបូត៤គ្រាប់ផ្ទួនៗ និងមិនអាចបំបែកពងមាន់បាន១គ្រាប់ សោះក្នុងរយៈពេល៩០នាទី នៅស្តាត អូឡាំពិកដូចគ្នាកាលពីថ្ងៃទី១១ មិថុនា ដែលជាការប្រកួតសន្សំពិន្ទុប្រចាំពូល E ដែលមានក្រុមជម្រើសជាតិកម្ពុជា ស៊ីរី សិង្ហបុរី អាហ្វហ្គានីស្ថាន និងជើងខ្លាំង ប្រចាំទ្វីបអាស៊ី ជប៉ុន ។

កម្ពុជា មិនដែលមានប្រវត្តិជួបអាហ្វហ្គានីស្ថានពីមុនមកទេហើយអាហ្វហ្គានីស្ថានក៏ជាក្រុមដែលទើបតែត្រូវបានក្រុម ស៊ីរី បំបាក់រហូតដល់ទៅ ៦-០ នៃវគ្គជម្រុះ ដូចគ្នាកាលពីថ្ងៃទី១១ មិថុនា ខណៈដែលកម្ពុជា បានរបូតតែ៤គ្រាប់ ប៉ុណ្ណោះ។

៣ប្រកួតចុងក្រោយរបស់កម្ពុជា បានភ្លក្សគ្រប់រសជាតិគឺឈ្នះមីយ៉ាន់ម៉ានៅថៃ ១-០ ក្រោយលេងស្មើឡាវ ក្នុងមិត្តភាព ១-១ មុនមកចាញ់ក្រុមភ្ញៀវសិង្ហបុរីស្ពឹក មុខ៤-០ ដាច់នៅកីឡាដ្ឋានស្មៅសិប្បនិម្មិត្ត ៕

Post a Comment

 
Top