GuidePedia

0
អតីត​កីឡាករ​ឆ្នើម​បារាំង Zinedine Zidane ​ជឿជាក់​ថា​ កីឡាករ Zlatan Ibrahimovic ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ដូច​ Cristiano Ronaldo ​ដែរ ដែល​នេះ​គឺ​ជា​គន្លឹះ​មួយ​ធ្វើ​ឱ្យ​ពួកគេ​ទាំង​ពីរ​នាក់​នេះ​ជោគជ័យ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់។


លោក​ Zidane ​ដែល​បច្ចុប្បន្ន​​មាន​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​របស់ Real Madrid ​បាន​ប្រាប់​ទៅ RTL ​ថា៖ “ខ្ញុំ​មិន​គិត​ថា​ Zlatan ​ជា​មនុស្ស​មាន​បញ្ហា​នោះ​ទេ។ គាត់​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាមួយ PSG ​និង​ក្លិប​ដទៃ​ទៀត​ដែល​គាត់​បាន​លេង​ឱ្យ។ គាត់​គិត​តែ​ពី​ខ្លួន​ឯង​បន្តិច​មែន ប៉ុន្តែ​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​បាន។ ហើយ​ចំណុច​នេះ​គឺ​គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ទេ ដូច​ Ronaldo ​អីចឹង”។

ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ខាង​លើ​នេះ ត្រូវ​បាន​គេ​គិត​ថា​ ជា​កីឡាករ​ដែល​គិត​តែ​ពី​ខ្លួន​ឯង​ប៉ុណ្ណោះ ​ព្រោះ​កាល​ពី​នៅ Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Guardiola ​រូប​គេ​មិន​បាន​ចូល​លេង​ប៉ុន្មាន​ប្រកួត​ ក៏​សុំ​ក្លិប​ចាកចេញ​តែ​ម្ដង​ដោយសារ​​ប៉ះ​ពាល់​ពាក្យ​សម្ដី​ជា​មួយ​អ្នក​ចាត់​ការ។


តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​ងាក​មក​មើល​ប្រវត្តិ​របស់​កីឡាករ​ស៊ុតអែត​វ័យ​៣៣​ឆ្នាំ​រូប​នេះ​វិញ​គឺ​មិន​អន់​ឡើយ ពោល​គឺ​ទៅ​លេង​ឱ្យ​ក្លិប​ណា ក្លិប​នោះ​តែងតែ​បាន​លើក​ពាន​រហូត។ តួយ៉ាង​ដូចជា​នៅ Ajax , Juventus , Inter Milan , Barcelona , AC Milan ​និង​ PSG ​ជា​ដើម​គឺ​សុទ្ធ​សឹង​តែ​ឈ្នះ​ពាន​លីក​កំពូល​ទាំង​អស់​ នៅ​ពេល​រូប​គេ​ចូល​លេង​ឱ្យ៕

Post a Comment

 
Top