ប្រធានក្លិប Barcelona បានឲ្យដឹងថា ក្លិបយក្សអេស្បាញមួយនេះ កំពុងពិចារណា បញ្ឈប់កិច្ចសន្យាជាមួយនឹង ក្រុមហ៊ុន Qatar ដែលបានឧបត្ថម្ភលើ អាវ ដែលរកចំណូលបានខ្ពស់មួយនេះចោល ដោយសារក្តីបារម្ភចំពោះបញ្ហាសង្គម ដូចជាបញ្ហាពលករបរទេស ដែលកំពុងជួយស្ថាបនា ពហុកីឡដ្ឋានថ្មី សម្រាប់ស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨ នៅក្នុងសាធារណៈរដ្ឋប្រេងមួយនេះ។លោក Josep Maria Bartomeu បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងវិទ្យុក្នុងស្រុកអេស្បាញ កាលពីថ្ងៃអង្គារថា ក្លិប Barcelona កំពុងសម្លឹងមើលរកដៃគូរផ្សេង ពីជម្រើសរបស់ Qatar» និងបានលើកឡើងថា កុងត្រាជាមួយនឹងក្រុមហ៊ុននេះ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៦។ លោក Bartomeu បន្តថា «អស់រយៈពេល ៤ឆ្នាំមកហើយ ដែលពួកយើងបានចុះកិច្ចសន្យាជាមួយគ្នា ក្នុងផលប្រយោជន៍សេដ្ឋកិច្ច» និងបានព្រមានថា ឥឡូវនេះ មានបញ្ហាសង្គមកើតឡើង យើងចាំបាច់ត្រូវតែ យកមកគិតគូរពិចារណាផងដែរ»។ ក្លិប Barcelona ធ្លាប់បានអះអាងកាលពីខែធ្នូ ឆ្នាំ២០១០ នៅពេលពួកគេ បានបញ្ចប់ការបដិសេធ យ៉ាងយូរ ក្នុងការពាក់អាវឧបត្ថម្ភ Logo លើអាវកីឡាករខ្លួន ដោយការចុះកិច្ចព្រមព្រៀងក្នុងទឹកប្រាក់ ៣០ លានផោន ក្នុងមួយឆ្នាំ ជាមួយមូលធិនិ Qatar នេះ។
Post a Comment