សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងធ្វើការស៊ើបអង្កេតទៅលើគោលការណ៍ទិញកីឡាករវ័យក្មេងរបស់ ក្លិបយក្សអេស្បាញ Real Madrid និងបានធ្វើការសាកសួរក្លិបចំពោះព័ត៌មាន លើកីឡាករក្មេងទាំង ៥១នាក់នោះ។ប្រធានក្លិប លោក Emilio Butragueno បានបញ្ជាក់ដែរថា FIFA បានធ្វើការសាកសួរ មូលធិនិរបស់ប្រទេសអេស្បាញ សម្រាប់ឯកសារពាក់ព័ន្ធនឹងការទិញដូរកីឡាករ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ លោក Butragueno បាននិយាយថា «ក្លិបនឹងធ្វើការអត់ធ្មត់ខ្លាំងបំផុត ចំពោះអាកប្បកិរិយាបែបនេះរបស់ FIFA»។ សហព័ន្ធបាល់ទាត់ពិភពលោកនេះ ធ្លាប់បានដាក់បម្រាមលើក្លិប Barcelona លើការទិញដូរកីឡាករ រហូតដល់ឆ្នាំ ២០១៦ បន្ទាប់ពីក្លិបនេះ បានរំលោភលើកបទបញ្ជារ នៅពេលក្លិបនេះបានចុះកិច្ចសន្យាជាមួយនឹង កីឡាករ១០នាក់ ក្រោមអាយុ១៨ឆ្នាំ កាលពីឆ្នាំ២០១៣។Barcelona មិនត្រូវបានអនុញ្ញាត ក្នុងចុះកុងត្រាផ្ទេរកីឡាករក្នុងឆ្នាំ ២០១៥ នេះទេ បន្ទាប់ពីបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការទិញដូររបស់ក្លិបនេះ ត្រូវបានបដិសេធមិនចាត់ការ។ នៅក្នុងសេចក្តីថ្លែងការណ៍ Real Madrid បាននិយាយថា ភាគច្រើននៃកីឡាករទាំង ៥១នាក់នោះ ដែលសហព័ន្ធបាល់ទាត់ បានសុំព័ត៌មាន គឺវាផ្សេងគ្នានឹងបទបញ្ជារ លើហេតុផលផ្សេងៗគ្នា។ FIFA បានចែងថា ការទិញដូរជាលក្ខណៈអន្តរជាតិ អាចធ្វើឡើងបាន សម្រាប់កីឡាករណាដែលមានអាយុ លើ១៨ឆ្នាំប៉ុណ្ណោះ។ លុះត្រាណាតែ កីឡាករនោះបានបំពេញលក្ខណៈ ចំនួនបី។ កីឡាករក្រោមអាយុ ១៨ឆ្នាំ អាចធ្វើការផ្ទេរទៅក្លិបបាន ក្នុងករណីនៅប្រទេសផ្សេង ប្រសិន៖ ទី១ ក្នុងលក្ខណៈដែលឳពុកម្តាយរបស់កីឡាករនោះ ផ្លាស់ប្តូរទៅទីនោះ មិនមែនក្នុងហេតុផលបាល់ទាត់, ទីពីរ ប្រសិនពួកគេនៅប្រទេសផ្សេងមួយទៀត តែនៅក្នុងតំបន់អឺរ៉ុប និងមានអាយុចន្លោះពី ១៦ ទៅ១៨ឆ្នាំ, ទីបី ប្រសិនបើពួកគេរស់ចម្ងាយ ១០០គីឡូម៉ែត្រ ពីក្លិប។ ទោះជាយ៉ាងណា ក្លិប Real អះអាងថា ១០នាក់ក្នុងចំណោម ៥១នាក់នោះ គឺជាជនជាតិអេស្បាញ ខណៈ កីឡាករអន្តរជាតិ ២៣នាក់ទៀត ធ្លាប់បានចុះបញ្ជីរក្នុងក្លិបផ្សេងនៅអេស្បាញ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន Real ទើបបានបញ្ចប់ការផ្ទេរកីឡាករខ្សែបម្រើសញ្ជាតិ ន័រវេស វ័យ១៦ឆ្នាំ Martin Odegaard ពីក្លិប Stromgodset។
Post a Comment