GuidePedia

0
ម្ចាស់​ពាន​ក្នុង​ទ្រុង​របស់​កម្ពុជា​នៃ​កម្មវិធី Rise of The Kingdom របស់​ One FC សំអាន ឌុន និង​កីឡាករ​ ចាន់ រតនា បាន​ធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ហើយ​កាល​ពី​ព្រឹក​មិញ​ក្រោម​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​​ពី​ណាហ្គាវើល។


តាម​ការ​ឲ្យ​ដឹង​ពី​លោក Yeo Wee Han Hans ប្រធាន​ផ្នែក​ទី​ផ្សារ​កីឡា​នៅ​ណាហ្គាវើល​បាន​ប្រាប់​ថា ពួក​គេ​ទាំង​ពីរ​នាក់​គ្រោង​ហ្វឹកហាត់​នៅ​ក្លិប Mauy Thai Fighter រយៈ​ពេល​មួយ​ខែ​ពេញ។ បន្ទាប់​ពី​ការ​ហ្វឹកហាត់ ពួក​គេ​នឹង​ត្រូវ​ផ្គូផ្គង​ឲ្យ​ប្រកួត​នឹង​កីឡាករ​បរទេស​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ផ្សេង​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រុង One FC។

ការ​ធ្វើ​ដំណើរ​​ទៅ​ជា​មួយ​កីឡាករ​ទាំង​ពីរ​នាក់​មាន លោក Yeo We Han Hans និង​ពីរ​នាក់​ទៀត​មក​ពី​ទូរទស្សន៍​ស៊ី​ធីអិន។ នេះ​ជា​ផ្នែក​មួួ​នៃ​កិច្ច​ព្រមព្រៀង​ជា​មួយ​កម្មវិធី​ប្រដាល់ One Fighting Championship៕

Post a Comment

 
Top