ក្លិបយក្សអ៊ីតាលី AC Milanបានប្រកាសតែងតាំងរូបលោក Sinisa Mihajlovicជាអ្នកចាត់ការថ្មីរបស់ខ្លួន ជាមួយនឹងកិច្ចព្រមព្រៀមរយៈពេល២ឆ្នាំ។
ការមកដល់របស់គ្រូបង្វឹកសញ្ជាតិស៊ែបម្នាក់នេះ ត្រូវបានប្រកាសឲ្យដឹងរយៈពេលត្រឹមតែ៩០នាទីប៉ុណ្ណោះ បន្ទាប់ពីប្រកាសបណ្តេញរូបលោក Filippo Inzaghiកាលពីថ្ងៃអង្គារ។
គួរឲ្យដឹងថា លោក Mihajlovic ធ្លាប់ដឹកនាំក្រុម Sampdoria ដណ្តើមបានលេខ៧លើតារាងក្របខណ្ឌបាល់ទាត់ Serie Aកាលពីរដូវកាលមុន ប៉ុន្តែលោកបានលាលែងពីតំណែងវិញ កាលពីដំណាច់រដូវកាលនេះ ហើយលោកបានប្រកាសជូនក្រុមអ្នកគាំទ្ររបស់លោកថា លោកនឹងស្វាគមន៍ជានិច្ចចំពោះការងារថ្មី។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីដំបូងឡើយ គេបានរំពឹងទុកថា គ្រូបង្វឹកវ័យ៤៦ឆ្នាំម្នាក់នេះ គ្រោងបន្តវេនពីលោក Rafael Benitez ទេជាអ្នកចាត់ការរបស់ក្លិប Napoli ប៉ុន្តែអតីតខ្សែការពារក្នុងក្រុមជម្រើសជាតិអស៊ីតាលីម្នាក់នេះ បែរជាវិលត្រឡប់មកកាន់ទឹកដី San Siro ដើម្បីទទួលយកការងារនៅក្លិប AC Milan។
សេចក្តីថ្លែងការណ៍មួយនៅលើវែបសាយរបស់ក្លិប AC Milanបានឲ្យដឹងថា លោក Sinisa Mihajlovicដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល២ឆ្នាំនោះ នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប AC Milan សម្រាប់រដូវកាលក្រោយ ហើយក្លិបសូមជូនពរគាត់ឲ្យសំណាងល្អ ក្នុងការបំពេញការងាររបស់គាត់ ដើម្បីទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។
កាលពីដំបូងឡើយ ក្លិប AC Milanប្រុងជួលអតីតគ្រូបង្វឹក Carlo Ancelottiទេ ក្រោយពីគាត់ត្រូវបានគេបណ្តេញចេញពីការងារដោយក្លិប Real Madridកាលពីខែមុន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៥៥ឆ្នាំម្នាក់នេះ បែរជាធ្វើសុំសម្រាកការងារបង្វឹកមួយឆ្នាំទៅវិញ។
គួរឲ្យដឹងថា លោក Mihajlovic បានចំណាយពេល២ឆ្នាំជាមួយក្លិប Inter Milanមុនពេលគាត់ចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ២០០៦ ហើយក្រោយមកបានទទួលយកការងារជាគ្រូបង្វឹកជំនួយការលោក Roberto Mancini ដែលបច្ចុប្បន្ន កំពុងដឹកនាំក្លិប Inter Milan៕

Post a Comment