GuidePedia

0
​Zlatan Ibrahimovic ​របស់​ក្រុម​ Paris Saint-German ​បាន​នាំ​ប្រពន្ធ​របស់​ខ្លួន ទៅ​ទីលាន​វាយ​កូន​បាល់​ Rolland Garros ​កាល​ពី​ម្សិល​មិញ ដើម្បី​គាំទ្រ​សម្លាញ់​របស់​ខ្លួន Novak Djokovic ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ French Open ​មុន​ពេល​ខ្សែ​ប្រយុទ្ធ​រួប​នេះ ​ត្រូវ​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ French Cup ​ថ្ងៃ​សៅរ៍​ស្អែក​នេះ។


តារា​ឆ្នើម​របស់​ PSG ​​ជាមួយ​នឹង​ភរិយា​របស់​ខ្លួន នាង​ Helena Seger ​បាន​ទស្សនា​ផ្ទាល់​ ក្នុង​ការ​ប្រកួត​ ដែល​​កីឡាករ​សែប Djokovic បាន​បំបាក់​កីឡាករ​​លុចហ្សំបួរ Gilles Muller ៣​សិត​ដាច់ ដោយ​លទ្ធផល ៦-១, ៦-៤ និង ៦-៤ ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​ម្សិល​មិញ។

កីឡាករ​ជម្រើស​ជាតិ​ស៊ុយអែត​ Zlatan ត្រូវ​បាន​គេ​ដឹង​ថា ជា​មិត្តភ័ក្ដិ​ដ៏​ជិត​ស្និត​ជាមួយ​នឹង​កីឡាករ​វាយ​កូន​បាល់​លំដាប់​លេខ​១​ពិភពលោក Djokovic ហើយ​អ្នក​ទាំង​២ ក៏​ធ្លាប់​បាន​ប្រកួត​កម្សាន្ត​​​សាក​ល្បង​គ្នា​លេង​ផង​ដែរ។


​Zlatan សង្ឃឹម​ថា​នឹង​អាច​ជួយ​ឲ្យ​ PSG លើក​ពាន​៣​ក្នុង​មួយ​រដូវ​កាល​ ជា​លើក​ដំបូង ខណៈ​ដែល​ពួកគេ​​នឹង​ត្រូវ​ប៉ះ​​ក្រុម​​ជិត​ពាក់​កណ្ដាល​តារាង ​Auxerre មក​ពី​ក្របខ័ណ្ឌ​ Ligue 2 នៅ​យប់​ស្អែក​នេះ ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ ​French Cup បន្ទាប់​ពី​លើក​ពាន​ French League Cup ​កាល​ពី​ដើម​រដូវ​កាល​ និង​លើក​ពាន​ Ligue 1 ​សប្ដាហ៍​មុន៕

Post a Comment

 
Top