កីឡាករ Lionel Messi បានប្រាប់ទៅមិត្តរួមក្រុម Barcelona ទាំងអស់ថា កុំមើលស្រាលខ្សែប្រយុទ្ធ Carlos Tevez របស់ក្រុម Juventus ឱ្យសោះ ព្រោះថាកីឡាកររូបនេះអាចជាឧបសគ្គធ្វើឱ្យក្រុមអ្នកមានបុណ្យមិនអាចឈ្នះពាន UEFA Champions League ក៏ថាបាន។
វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ធំជាងគេនៅអឺរ៉ុប UEFA Champions League រវាងក្រុមខ្លាំងនៅអេស្ប៉ាញ Barcelona និងក្រុមខ្លាំងនៅអ៊ីតាលី Juventus នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនាខាងមុខនេះ នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
មុនការប្រកួតដ៏ធំនេះធ្វើឡើង ទ័ពស្រួច Barcelona កីឡាករ Lionel Messi បានព្រមានដល់មិត្តរួមក្រុមរបស់ខ្លួនទាំងអស់ថាកុំមើលស្រាលសេះបង្កង់ឱ្យសោះ ជាពិសេសខ្សែប្រយុទ្ធ Carlos Tevez។ “យើងនឹងជួបជាមួយដៃគូដែលខ្លាំង ព្រោះថា Juventus ជាក្រុមមានកីឡាករមានបទពិសោធន៍ច្រើន ជាពិសេសគឺ Tevez ។
វាជាប្រកួតផ្ដាច់ព្រ័ត្រ ដូច្នេះអ្វីក៏អាចកើតមានបានដែរ ប៉ុន្តែក្រុមយើងក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍វា”។ កីឡាករវ័យ២៧ឆ្នាំបាននិយាយប្រាប់ Sport Premium ។
មុនប្រកួតផ្ដាច់ព្រ័ត្រ Champions League ខាងមុខនេះ ក្រុម Barcelona ក៏មានភារកិច្ចធំមួយទៀតដែរនៅយប់ថ្ងៃសៅរ៍នេះគឺប្រកួតយកពាន Copa del Rey ជាមួយក្រុម Athletic Bilbao ។ ប្រសិនបើពួកគេអាចឈ្នះ ហើយឈ្នះ Juventus ទៀត នោះរដូវកាលនេះអ្នកមានបុណ្យនឹងអាចលើកពានរហូតដល់ទៅ៣ក្នុងមួយរដូវកាលហើយ ៕

Post a Comment