ក្រុមបាល់ទាត់ជម្រើសជាតិ U-23 កម្ពុជានឹងត្រូវប្រកួតមិត្តភាពចុងក្រោយ ជាមួយក្រុមបាល់ទាត់ Japan Selection Team នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាល្ងាចនេះនៅម៉ោង ៧ :០០ នាទី មុនពេលធ្វើដំណើរចេញទៅប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅសិង្ហបុរីនៅថ្ងៃទី៣១ ខាងមុខនេះ ។
ក្រុមយុវជនបាល់ទាត់អាយុក្រោម ២៣ ឆ្នាំ កម្ពុជា(U-23) នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមកីឡាករជប៉ុនដែលប្រកបអាជីពនៅកម្ពុជា( Japan Selection Team) យប់ថ្ងៃ ២៩ ខែ ឧសភា ឆ្នាំ ២០១៥ នេះមុនបន្តភារកិច្ចទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលនឹងធ្វើដំណើរចេញទៅប្រទេសសិង្ហបុរីនាថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ ។
ប្រកួតមិត្តភាពចុងក្រោយរបស់ក្រុមបាល់ទាត់ U-23 កម្ពុជាបានបំបាក់ក្រុមណាហ្គាវើល ដោយលទ្ធផល ៦ -២ ។ ចំណែក្រុមបាល់ទាត់ Japan Selection Team បានប្រកួតចាញ់ក្រុមបាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាឈុតត្រៀមជម្រុះ 2018 FIFA World Cup Russia ដោយលទ្ធផល ៤-១ ។
U-23 ត្រូវប្រកួតជម្រុះក្នុងពូល A ដោយជួបក្រុម ហ្វីលីពីន នៅថ្ងៃទី ៣ មិថុនា ហើយជួបឥណ្ឌូណេស៊ី នៅថ្ងៃទី ៦ ខែ មិថុនា បន្តជួបម្ចាស់ផ្ទះសិង្ហបុរី នៅថ្ងៃទី ៨ ខែ មិថុនា និងប្រកួតបិទពូលជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៥៕

Post a Comment