អ្នកប្រដាល់ទាំង៤រូបនោះ រួមមានប៉ូ វណ្ណសាក់ ក្លិបព្រៃទទឹងខេត្តបាត់ដំបង,ឌុម កែវដា ក្លិបសុភានូមានជ័យ,ឆាយមាស ក្លិបសំរោងកោងខេត្តបាត់ដំបង និងញ៉េ សិទ្ធ ក្លិបអេភូថងកីឡា នឹងឡើងប្រកួតដណ្តើមពានអនុស្សាវរីយ៍បាយ័នសម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាម លើកទី៣ ឆ្នាំ២០១៥។ ពួកគេទាំង៤នាក់នេះ នឹងជួបប្រកួតគ្នានៅល្ងាចថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ។
ការប្រកួតប្រព្រឹត្តិទៅតាមរូបមន្តជាMarathon គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត ទាល់តែរកឃើញជើងឯកម្ចាស់ពានក្នុងពេលតែមួយ។ ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១ជាការប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ ហើយពីរនាក់ ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ដែលជាការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានអនុស្សាវរីយ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។
គួរបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រ គឺវាយ៥ទឹកតែមួយទឹកវាយតែ២នាទីទេ។ អ្នកប្រដាល់ទាំង៤រូបនេះ នឹងត្រូវចាប់ឆ្នោតមុនការប្រកួត ដែលមិនដឹងថា នរណាត្រូវជួបជាមួយនរណាទេ គឺទាល់តែដល់ថ្ងៃប្រកួតនិងក្រោយពីចាប់ឆ្នោតហើយ ទើបដឹងថា អ្នកណាជួបអ្នកណា។ ការប្រកួតដណ្តើមពានបាយ័នលើកនេះ ក្នុងចំណោមអ្នកប្រដាល់ទាំង៤នាក់នេះ សុទ្ធតែពុំធ្លាប់ដែលជួបប្រកួតគ្នាកន្លងមក។
ដូច្នេះពានបាយ័នទម្ងន់៦០គីឡូក្រាមលើកទី៣នេះ មិនដឹងថាធ្លាក់ទៅលើនរណានោះទេ។ តែយ៉ាងណា ក្នុងចំណោមអ្នកប្រដាល់ទាំង៤រូបនេះ អ្នកដែលគេរំពឹងទុកថា នឹងអាច ក្លាយជាម្ចាស់ពានបាយ័ននេះនោះ គឺអ្នកប្រដាល់ជើងថ្មីញ៉េ សិទ្ធ ក្លិបអេភូថងកីឡាព្រោះថាញ៉េ សិទ្ធ ថ្វីត្បិតតែជាអ្នកប្រដាល់ស្រករក្រោយ ប៉ុន្តែគេមានថ្វីដៃល្អ កម្លាំងស៊ុហ្វក៏រឹងមាំដែរ ។ ចំពោះអ្នកប្រដាល់ឆាយ មាស ដែលជាអ្នកប្រដាល់ជើងចាស់នោះវិញគេក៏ល្អ និងខ្លាំងដែរ តែហាក់ដូចជាចាញ់កម្លាំងរបស់ញ៉េ សិទ្ធ។
បើនិយាយពីប៉ូ វណ្ណសាក់ គេក៏ជាអ្នកប្រដាល់ចាស់វស្សាដែរ ប៉ុន្តែគេមិនអាចទុកចិត្តបានទេ ដោយ សារអ្នកប្រដាល់រូបនេះ ប្រកួតមិនសូវទៀងទាត់ប៉ុន្មានទេ ជួនវាយល្អ ជួនវាយអន់ ហើយកម្លាំងស៊ុហ្វរបស់គេ ក៏រាងខ្សោយផងដែរ។ ឯ ឌុម កែវដាទោះបីជាគេមានកាយសម្បទាល្អក្តី ក៏គេពុំមានទំនុកចិត្តដែរ។
គួរបញ្ជាក់ថា កាលពីប្រកួតដណ្តើមពានបាយ័នទម្ងន់៦០គ.ក្រលើកទី១ ឆ្នាំ ២០១៥នោះ គឺបានទៅលើអ្នកប្រដាល់វៀត ប៊ុនឌឿន ក្លិបក្រសួងការពារជាតិ បន្ទាប់ពីគេបានវាយឈ្នះឃឹម ពេជ្រចិន្តា ក្លិបនិរោធមានជ័យ ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
សម្រាប់ការប្រកួតលើកទី២បានទៅលើអ្នកប្រដាល់ហេង វាសនា ក្លិបព្រៃទទឹងខេត្តបាត់ដំបង ក្រោយពីប្រកួតផ្តាច់ព្រ័ត្រ គេយកឈ្នះម៉ន ចាន់ដារ៉ា ក្លិបការិយា ល័យទី៥ កងទ័ពជើងគោកដោយពិន្ទុនោះ។ ចាំមើល ពានអនុស្សាវរីយ៍បាយ័នលើកទី៣នេះ តើបានទៅលើអ្នកណា រវាង ប៉ូ វណ្ណសាក់ ក្លិបព្រៃទទឹងខេត្តបាត់ដំបង,ឌុម កែវដា ក្លិបសុភានូមានជ័យ,ឆាយមាស ក្លិបសំរោងកោងខេត្តបាត់ដំបង និងញ៉េសិទ្ធ ក្លិបអេភូថងកីឡា។
ចំពោះ ផង់ សុភាព អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ គេនឹងឡើងជម្រះបញ្ជីជាមួយថៃ ប៊ុនហាន អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ។ ពីរនាក់នេះ បានជួបគ្នាម្តងហើយកាលពីថ្ងៃ២៦ ខែមេសាឆ្នាំ២០១៥កន្លងមក តែពេលនោះផង់ សុភាព គេប្រកួតមិនទាន់អស់ចិត្តទេ ដោយសារពេលនោះគេជ្រុលដៃវាយថែមទៅលើថៃ ប៊ុនហានក្នុងទឹកទី២ ដែលធ្វើឲ្យប៊ុន ហានស៊ីឡាកយកឈ្នះ។ ដូច្នេះចាំមើល ផង់ សុភាព គេអាចសងសឹកថៃ ប៊ុនហាន បានវិញឬអត់ លើកនេះ?៕

Post a Comment