GuidePedia

0
លោក Rafael Benitez ​បាន​ប្រកាស​ចាកចេញ​ពី​ក្រុម Napoli ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដែល​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​មក​កាន់​ Real Madrid ស្រប​ពេល​ខ្សែ​ការពារ Pepe ​ថា​អតីត​អ្នក​ចាត់​ការ​ក្រុម Liverpool ​រូប​នេះ​សក្ដិសម​ណាស់​សម្រាប់​មក​ដឹក​នាំ​ក្រុម​អធិរាជស។


Benitez បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​ក្រុម Napoli ​ទាំង​អស់​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “កុងត្រា​របស់​ខ្ញុំ​ជាមួយ Napoli ​គឺ​មាន​រយៈ​ពេល​២​ឆ្នាំ ហើយ​វា​អស់​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ។ ខ្ញុំ​សូម​អរគុណ​ដល់​ក្លិប ក៏​ដូច​ជា​អ្នក​គាំទ្រ​ផ្ទាល់​ដែល​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ និង​ផ្ដល់​នូវ​អ្វី​គ្រប់​យ៉ាង។ ពេល​នេះ វា​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​និយាយ​ពាក្យ​លា​ដាក់​អ្នក​រាល់​គ្នា​ ហើយ​ក៏​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​បន្ត​ដំណើរ​ថ្មី​ទៀត​ដែរ”។

បុរស​ដើម​កំណើត​អេស្ប៉ាញ​ខាង​លើ​នេះ មក​ដឹក​នាំ Napoli ​នៅ​ឆ្នាំ​២០១៣ ហើយ​អាច​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​២​ដែរ​គឺ Coppa Italia ​និង Supercoppa Italiana ។

ក្រោយ​លេច​ឮ​ថា​​លោក​នឹង​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​ជំនួស​លោក Carlo Ancelotti ​​ខ្សែ​ការពារ Pepe ​បាន​បញ្ចេញ​អារម្មណ៍​ដែរ​ថា៖ “Benitez ​ជា​អ្នក​ចាត់ការ​ល្អ​ម្នាក់ ដែល​ធ្វើ​ការ​បាន​យ៉ាង​ល្អ​ពេល​ដឹក​នាំ​ក្រុម Liverpool ​និង​ក្រុម​នៅ​អ៊ីតាលី។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​ល្អ​មួយ ប្រសិន​បើ​គាត់​បាន​មក​ដឹក​នាំ​ក្រុម Real ។ ហើយ​យើង​គ្រប់​គ្នា​នឹង​ចាំ​មើល​យុទ្ធសាស្ត្រ​របស់​គាត់”។


សូម​បញ្ជាក់​បន្តិច​ថា ចំពោះ​តំណែង​អ្នក​ចាត់​ការ​ថ្មី​របស់​ក្រុម Real Madrid ​នឹង​ប្រកាស​ជា​ផ្លូវ​ការណ៍​នៅ​សប្ដាហ៍​ក្រោយ​នេះ ខណៈ​ដែល​បេក្ខភាព​ដែល​គេ​មើល​ឃើញ​ថា​មាន​ភាគរយ​ខ្ពស់​ជាង​គេ​គឺ​លោក Rafa Benitez ​ខាង​លើ​នេះ​ហើយ ៕

Post a Comment

 
Top